adverise with khmeread 1

Liverpool និង Sevilla កក់​សំបុត្រ​ទៅ​ទីក្រុង​បា​ហ្ស​ល​បន្ទាប់ពី​ធ្វើបាន​លទ្ធផល​ល្អ​ដូចគ្នា​កាលពី​យប់មិញ​

    ​ក្រុម​ហង្ស​ក្រហម Liverpool បាន​បំបាក់​ក្រុម​ភ្ញៀវ Villarreal ដោយ​លទ្ធផល ៣-០ ក្នុង​ក្របខ័ណ្ឌ Europa League ជើង​ទី​ពីរ​កាលពី​យប់មិញ​នេះ​ស្របពេល​ក្រុម​ការពារ​តំណែង​ជើងឯក​មកពី​អេ​ស្ប៉ា​ញ Sevilla បាន​បំបាក់​ក្រុម Shakhtar Donetsk ដោយ​លទ្ធផល​ផ្លូវការ ៣-១​។​

​    ​គ្រាប់​បាល់ Own Goal ពី​កីឡាករ Soriano Llido របស់​ក្រុម Villarreal និង​ការ​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់​កីឡាករ Daniel Sturridge និង Adam Lallana ក្នុង​តង់​ទី​ពីរបាន​ដឹក​ដៃ Liverpool ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើកដំបូង​ក្រោម​ការបញ្ជា​របស់​គ្រូបង្វឹក​ថ្មី​លោក Klopp​។​

​    ​ស្របពេល​នេះដែរ បន្ទាប់ពី​ធ្លាក់​ចេញពី​ក្របខ័ណ្ឌ Champions League ក្នុង​រដូវ​កាល​នេះ ក្រុម​ការពារ​តំណែង​ជើងឯក Sevilla បាន​ឡើងមក​វគ្គ​ផ្តាច់ព្រ័ត្រ Europa League ជា​លើក​ទី​បី​ជាប់​គ្នា​ម្តងទៀត ក្រោយ​បំបាក់​ក្រុម​ខ្លាំង​មកពី​អ៊ុយ​ក្រែ​ន Shakhtar ដោយ​លទ្ធផល​ទាំងពីរ​ជើង ៥-៣​។​

​    ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Europa League នឹង​ប្រព្រឹត្តិ​ឡើង​នៅ​ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៦ នៅ​កីឡដ្ឋាន St. Jakob-Park ក្នុង​ទីក្រុង​បា​ហ្ស​ល​ប្រទេស​ស្វ៊ី​ស​៕​

 

adverise with khmeread

មតិយោបល់