adverise with khmeread 14

ចាស់ជិតចូលរណ្តៅទៅហើយបែរជាអប់រំក្មេងឱ្យចេះផឹក និងថែមទាំងឆ្លៀតភ្នាល់លុយទៀត!

​    តាមវេបសាយព័ត៌មានដេលីមែលកាលពីថ្ងៃទី ៥ ខែឧសភា បានចេញផ្សាយ​ឃ្លី​ប​វីដេអូមួយ​ដែល​បង្ហាញ​មនុស្ស​ធំ​បង្ខំ​ឱ្យ​ក្មេង​ចូលរួម​ការប្រកួត​ផឹកស្រា​បៀរ​បានធ្វើឱ្យ​អ្នក​ប្រើ​បណ្តាញ​សង្គម​ទូទាំង​ពិភពលោក​តក់​ស្ល​ត់​យ៉ាងខ្លាំង​។ 

​    ​ឃ្លី​ប ដែល​ថត​នៅ​ខេត្ត​ប៊ិ​ញ​ភឿ​ក (Binh Phuoc) ក្នុង​វៀតណាម​ភាគខាងត្បូង​បង្ហាញ​ក្មេងប្រុស​ពីរ​នាក់ ដែល​មើលទៅ​មិនធំ​លើស ៧ ឆ្នាំ​ទេ​បាន​កំពុង​អង្គុយ​នៅ​តៀមស្រា​តាម​ដងផ្លូវ​មួយ​។ 

​    ​បន្ទាប់មក​ដោយមាន​កា​រ​ស្រែក​អបអរ​ពី​ហ្វូងមនុស្ស​ប្រុស​ពេញកម្លាំង ក្មេងប្រុស​ទាំងពីរ​ត្រូវបាន​មនុស្ស​ក្បាល​កញ្ចាស់​បង្ខំ​ឱ្យ​ផឹកស្រា​បៀរ​ឱ្យ​អស់ពី​កែវ​ធំ​ដើម្បី​រកមើល​ថា​តើន​រណា​ផឹក​ដាច់​មុនគេ​។ 

​    ​អ្នកមើល​វីដេអូ​នេះ​មួយចំនួន​ជឿថា​បុរស​ទាំងនោះ​អាច​នឹង​ភ្នាល់​លុយ​លើ​លទ្ធ​ប្រកួត​ដ៏​ហួសចិត្ត​មួយ​នេះ​។ 

​    ​ក្មេងប្រុស​ពាក់អាវ​យឺត​បៃតង​លាយ​សហា​ក់​ឈ្នះ​ការប្រកួត​នេះ រីឯ​ក្មេង​ម្នាក់ទៀត​ត្រូវបាន​រំអុកឱ្យ​ផឹក​ទាល់តែ​អស់ពី​កែវ​បើទោះជា​ចាញ់​គេ​ក៏ដោយ​៕ 

ប្រភព៖ ដេលីមែល

adverise with khmeread

មតិយោបល់