adverise with khmeread 22

អ្នកជំនាញរកឃើញផ្នូរព្រះចៅអធិរាជចិនបំបង់បាយពី ២០០០ ឆ្នាំមុន

​    យោងតាមប្រភពវេបសាយដេលីមែលកាលពីថ្ងៃទី ៥ ខែឧសភាបានឱ្យដឹងថា ​ក្រុម​អ្នកជំនាញ​កំពុង​បង្ហើយការ​ត្រួតពិនិត្យ​ក្តារ​មឈូស​ដ៏​មានតម្លៃ ដែល​បាន​រកឃើញ​ក្នុង​ផ្នូរ​របស់​ព្រះ​ចៅ​អធិរាជ​ចិន​បុរាណ​ចំណាស់ ២០០០ ឆ្នាំ​។ 

​    ​ក្តារ​មឈូស​នេះ​ត្រូវគេ​ជឿថា​ជា​របស់​ព្រះ​ចៅ​អធិរាជ លីវ ហ៊ី (Liu He) ដែល​គេ​ស្គាល់​ដែរ​ថា ព្រះរាជា​ហៃ​ហ៊ុន (Haihun) ជា​ក្សត្រ​អភព្វ​មួយអង្គ​មកពី​រជ្ជកាល​ហាន​ខាងលិច (​ឆ្នាំ​២០០ មុន​គ​.​ស​ដល់ ឆ្នាំ​៨ នៃ​គ​.​ស​) ដែល​ដឹកនាំ​ប្រទេស​បាន​ត្រឹម ២៧ ថ្ងៃ​ប៉ុណ្ណោះ មុនពេល​ត្រូវបាន​ទម្លាក់​ពី​បល្ល័ង្ក​ដោយ​មេទ័ព​ពោរពេញ​ដោយ​មហិច្ឆតា​របស់​ទ្រង់​។​

​    ​ពួក​បុរាណ​វិទូ​និយាយថា លទ្ធផល​ពី​មឈូស​នេះ​អាចជួយ​បកស្រាយ​បំភ្លឺ​បើក​កកាយ​អំពី​ក្សត្រ ដែល​មនុស្ស​មួយចំនួន​ពណ៌នា​ថា​ជា "​អធិរាជ​ឥតប្រយោជន៍​គិតតែ​ផឹក​និង​សប្បាយ​ក្អាកក្អាយ​ពេញ​មួយថ្ងៃ​"​។ 

​    ​ក្រុម​អ្នកជំនាញ​និយាយ​ដែរ​ថា លទ្ធផល​ជីក​កកាយ​នេះ​អាចជួយ​បញ្ជាក់​អំពី​ទំនាក់ទំនង​រវាង​ស្តេច​លីវ និង​ធាតុ​ផ្សេងទៀត​ដែល​បាន​រកឃើញ​នៅ​ទី​បញ្ចុះសព​ក្នុង​ក្រុង​ណាន​ឆាង​។ នេះ​បើ​យោងតាម​វេ​ប​សាយ Huanqiu ជា​សាខា​មួយ​របស់​វេ​ប​សាយ  People's Daily​។ 

​    ​ការលាង​សម្អាត​ក្តារ​មឈូស ដែល​ធ្វើឡើង​នៅ​ខាងក្នុង​មន្ទីរពិសោធន៍​មួយ​ក្នុង​ទីក្រុង​ណាន​ឆាង (Nanchang) បាន​កំពុង​ឈានដល់​ដំណាក់កាល​ចុងក្រោយ​ហើយ​។ 

គ្រឿងមាសជាប់នឹងមឈូស

​    ​វេ​ប​សាយ​ដដែល​និយាយថា ក្រុម​អ្នក​បុរាណ​វិទូ​បាន​រកឃើញ​ត្រា​ស្តេច និង​ត្រា​គុជ ហើយ​ពួកគេ​ក៏​នឹង​លាង​សម្អាត​ធ្មេញ​របស់​ស្តេច​លីវ ហ៊ី គ្រឿង​ប្រដាប់​សេសសល់​លើ​ព្រះ​ធាតុ និង ភួយ​ធ្វើ​ពី​កញ្ចក់​គ្រី​ស្តា​ល់​។ 

​    ​ធ្មេញ​ជាច្រើន​ត្រូវបាន​រកឃើញ​ក្នុង​ព្រះ​ធាតុ​របស់​ទ្រង់ ដែល​អ្នកស្រាវជ្រាវ​ប្រើប្រាស់​ដើម្បី​ធ្វើតេស្ត DNA​។ ក្រុម​អ្នកស្រាវជ្រាវ​សង្ឃឹមថា តេស្ត DNA អាច​បកស្រាយ​ពី​មូលហេតុ​នៃ​មរណភាព​របស់​ទ្រង់​៕ 

ប្រភព៖ ដេលីមែល

adverise with khmeread

មតិយោបល់