adverise with khmeread Ac oldphones comp

តើ​អ្នក​នៅតែ​ប្រើ​ទូរស័ព្ទ​ស៊េរី​ចាស់​នេះ​អត់​? វា​អាចបង្កើត​ប្រាក់​ឱ្យ​អ្នក​បាន​

    ​វា​មិន​អាចឱ្យ​អ្នកលេង Facebook ឬក៏​ផ្ញើ Snapchats លើ​ពួកវា​បានទេ​។ ប៉ុន្ដែ​ទូរស័ព្ទ​ស៊េរី​ចាស់​ទាំងនេះ​អាចមាន​តម្លៃ​ជាង​ការគិត​របស់​អ្នក​ទៅទៀត​។​

​    ​មនុស្ស​ដទៃទៀត​កំពុង​ទទួលបាន​ប្រាក់​ពី​ទូរស័ព្ទ​ស៊េរី​ចាស់​របស់​ពួកគេ ហើយ​អ្នក​ក៏​អាចធ្វើ​វា​បាន​ដូចគ្នា​។​

​    ​ខាងក្រោម​គឺជា​ទូរស័ព្ទ​ដែល​អាចមាន​តម្លៃ​ថ្លៃ​ជាងមាស​ទៅទៀត​។​

​    ​១. iPhone ដំបូង​គេ​បង្អស់​
​    ​អ្នកគាំទ្រ Apple ពិត​កំពុង​តម្រង់​ជួរ​គ្នា​សម្រាប់​ទូរស័ព្ទដៃ iPhone ថ្មី តាំងពី​ការចេញ​លើកដំបូង ឬក៏​ត្រូវបាន​គេ​ស្គាល់​តាំងពី​ឆ្នាំ ២០០៧​។​

​    ​ប្រសិនបើ​អ្នក​អាច​រក្សា​ទូរស័ព្ទ​នេះ​ឱ្យ​ស្អាត​និង​កម្មវិធី​នៅ​ដដែល អ្នក​អាច​លក់បាន​រាប់សិប​ដុល្លារ​ឯណោះ​។ ទូរស័ព្ទ​ស៊េរី​ដំបូង​របស់ Apple នេះ​អាច​លក់​នៅលើ​វេ​ប​សាយ eBay ក្នុងតម្លៃ​ពី ៤០០ ទៅដល់​ជិត​៦០០​ដុល្លារ​ឯណោះ​។​

​    ​តែ​ប្រសិនជា​អ្នក​រក្សាទុក​ទូរស័ព្ទ​នេះ​ឱ្យនៅ​ស្អាត​មាន​ទាំង​ប្រអប់​មួយ​កាំ​ផ្លេ​របស់​វា អ្នកទទួលបាន​ជាង​១​ម៉ឺន​ដុល្លារ​ឯណោះ​។​

​    ​២. Nokia 3310
​    ​ខណៈដែល​អ្នកលេង Angry Birds ឬក៏ Cut the Rope ជាមួយនឹង​អេក្រង់​មាន​ក្រាហ្វិក​ល្អ​នោះ អ្នក​នៅតែ​នឹក​ហ្គេម​ពស់​របស់ Nokia​។​

​    ​មាន​មនុស្ស​ជាច្រើន​នៅតែ​គិតថា​ទូរស័ព្ទ Nokia 3310 ជា​ទូរស័ព្ទ​ល្អ​ជាងគេ​នៅ​គ្រប់​សម័យកាល​។ នៅលើ eBay ទូរស័ព្ទ​នេះ​អាច​លក់​ពី​តម្លៃ ៨០ ទៅ​១០០ ដុល្លារ​។​

​    ​៣. Nokia 8830
​    ​ទូរស័ព្ទ Nokia មួយទៀត​ហើយ​តែ​ចំណេញ​ជាង Nokia មុន​។ ក្នុង​ឆ្នាំ ២០០៥ ទូរស័ព្ទ​នេះ​ត្រូវបាន​គេ​សាទរ​សម្រាប់​ការច្នៃប្រឌិត​របស់​វា​។ ក្នុង​ឆ្នាំ ២០១៦ វា​មើលទៅ​ផុត​ស៊េរី​ក៏ពិតមែន ប៉ុន្ដែ​មនុស្ស​នៅតែមាន​វា​ក្នុង​ដៃ​របស់​ពួកគេ​។​

​    ​ក្នុង​វេ​ប​សាយ eBay អ្នក​អាច​លក់​វា​ក្នុងតម្លៃ ៩៤៥ ដុល្លារ​។​

​    ​៤. Ericsson T28
​    ​ទូរស័ព្ទ​នេះ​ធ្លាប់មាន​ប្រជាប្រិយ​ភាពខ្លាំង​កាលពី​អតីតកាល​។ ហើយ​ប្រសិនបើ​អ្នកជា​ម្ចាស់​ទូរស័ព្ទ​នេះ អាច​លក់​វា​ក្នុងតម្លៃ ៦៥០ ដុល្លារ នៅលើ​វេ​ប​សាយ eBay​។​

​    ​៥. ទូរស័ព្ទ Motorola
​    ​ទូរស័ព្ទ​នេះ​មិនមែន​ទើបតែ​មាន​ក្នុង​សតវត្សរ៍​ទី​២១​នេះ​ទេ​។ យើង​អាចទាក់ទង​មិត្ត​ភ័ក្តិ​របស់​យើង នៅពេល​ចេញទៅ​ក្រៅ​បាន ប្រហែល​បី​ទស្សវត្សរ៍​មកហើយ​។​

​    ​Motorola 8000x ជា​ទូរស័ព្ទដៃ​ដំបូង​គេ​បង្អស់​ប្រើ​សម្រាប់​ទំនាក់ទំនង​គ្នា​។ ហើយ​លោកអ្នក​សឹងតែ​មិន​ជឿថា​វា​អាច​លក់​នៅលើ​វេ​ប​សាយ eBay ក្នុងតម្លៃ​ជិត ៤​ពាន់​ដុល្លារ​ឡើយ​៕

adverise with khmeread
ប្រភព៖ Metro

អ្នកនឹងចូលចិត្ត

មតិយោបល់