adverise with khmeread 33e0481e00000578 3575852 image a 118 1462481384513

ត្រូវឡានធំកៀរជាប់ស្ពានសល់តែដែកអេតចាយហើយអត់មានអ្នករបួសសូម្បីម្នាក់!

​    ​វា​ជា​ទិដ្ឋភាព​គួរឱ្យ​រន្ធត់​បំផុត​នៅពេល​រថយន្ត​មួយ​ត្រូវបាន​កៀរ​ដោយ​រថយន្ត​ធំ​ដឹកទំនិញ​មួយគ្រឿង ខណៈ​រថយន្ត​តូច​នេះ​កំពុង​បើ​ឆ្លងកាត់​ផ្លូវ​របស់ខ្លួន​។ នេះបើផ្អែកតាមវេបសាយដេលីមែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ 

​    ​ប៉ុន្តែ​អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​បំផុត​អំពី​វីដេអូ​នេះ​គឺថា មនុស្ស​បីនាក់​នៅក្នុង​រថយន្ត​ហាក់​ពុំបាន​ជួប​គ្រោះថ្នាក់​អ្វី​នោះទេ​។ 

​    ​វីដេអូ​នេះ​ថត​បាន​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ក្នុង​ទីក្រុង​ហាង​ចូ​វ ខេត្ត​ចឺ​ជាំ​ង​។ គេ​មិន​ច្បាស់​ថា​នរណា​ជា​អ្នក​ខុស ឬ ក៏​ហេតុអ្វី​បានជា​ផ្លូវខ្វែង​នេះ​ពុំមាន​ភ្លើង​សញ្ញា​ចរាចរណ៍​ទេ ប៉ុន្តែ​រថយន្ត​ប្រភេទ SUV នេះ​ទំនង​បាន​បើក​មក​កាត់​ពីមុខ​រថយន្ត​ធំ​។ 


​    ​
​    ​រថយន្ត​តូច​នោះ​ពុំបាន​បើក​ឱ្យ​ផុត​ឡានធំ​ទាន់ពេល រួច​ក៏ត្រូវ​បុក​គាប​ជាប់​បង្កាន់ដៃស្ពាន ម៉ដ្ឋ​សឹង​ក្លាយជា​ដែក​អេតចាយ ប៉ុន្តែ​ទំនង​មនុស្ស​ទាំងបី​នាក់​ក្នុងនោះ​ពុំបាន​ជួប​គ្រោះថ្នាក់​អ្វី​នោះទេ​៕ 

ប្រភព៖ ដេលីមែល

adverise with khmeread

មតិយោបល់