adverise with khmeread Michelle

នាង Michelle Chen ថតឈុតលើគ្រែជាមួយលោក Jackson Rathbone តួក្នុងរឿង Twilight

តារាស្រីតៃវ៉ាន់ Michelle Chen បានបោះជំហាន​ដោយរលូន​ទាំង​ក្នុង​​អាជីព​សម្តែង​និង​ទំនាក់ទំនង​ស្នេហា​របស់​ខ្លួន​។ នេះជា​លើក​ទី​១​ហើយ​ដែល​នាង​ថត​ភាព​យន្ត​ហូលីវូដ​រឿង “Pali Road” ដែល​ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​តាម​រោង​ភាព​យន្តក្នុង​​តំបន់​អាមេរិក​ខាងជើង​កាល​ពី​ថ្ងៃសុក្រ​សប្តាហ៍​មុន។ ក្នុងភាព​យន្ត​នេះ នាង​​ត្រូវ​ថតអាក្រាតកាយ​ពាក់កណ្តាល​នៅលើ​គ្រែ​ជាមួយ​នឹង​​តា​រា​​ហូ​លីវូដ Jackson Rathbone ។

Michelle សម្តែង​ជា​វេជ្ជបណ្ឌិត​ហាត់ការ​ម្នាក់​ ចំណែក​លោក Jackson សម្តែង​ជាគ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា ហើយ​អ្នក​ទាំងពីរ​បាន​ចាប់ចិត្ត​ស្រ ឡាញ់​គ្នា​នៅពេល​ឃើញ​គ្នា​ជា​លើក​ដំបូង។

Michelle ត្រូវ​និយាយភាសាអង់គ្លេសតាំងពីដើម​រហូត​ដល់ចប់ក្នុងភាព​យន្ត​នេះ ដែលដឹកនាំដោយលោក Jonathan Lim ។ ភាព​យន្ត​នេះ​នឹង​ក្លាយ​ជា​ភាព​យន្តដែល​ត្រូវ​ចាក់​បញ្ចាំង​បើក​ឆាក​ អំឡុង​មហោស្រពភាព​យន្ត The Los Angeles Asian Pacific Film Festival ៕

adverise with khmeread
ប្រភព៖ lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់