adverise with khmeread 66d33bb8 4210 46f8 a58c fdc0fc087592

ប្រទះឃើញ​សព​មនុស្ស​ឆេះ​ខ្លោច​មិនដឹង​មូលហេតុ​

    ភ្នំពេញ ៖ មាន​ករណី​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សាកសព​ត្រូវ​ភ្លើង​ឆេះ​យ៉ាង​ខ្លោច​រួញ​នៅ​ចំនុច ដីព្រៃ ចុង​ព្រែក​អ្នកតាវ៉ាំ​ង នៅ​ចំណុច​ដីព្រៃ ចុង​ព្រែក​អ្នកតា​វ៉ាំ​ង ស្ថិតនៅ ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ​កាលពី​វេលា​រសៀល​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៦។​

    ប៉ូលិស​បានឱ្យដឹងថា សាកសព​មិន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ មិនអាច​កំណត់​បាន​ព្រោះ​ត្រូវ​ភ្លើង​ឆេះ​ព្រៃ​ឆេះ​រោល​ខ្លោច​អស់​។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​មាន​ភ្លើង​ឆេះ​ព្រៃ​នៅ​ចំណុច​ខាងលើ​រហូតដល់​ម៉ោ​ង​២​រសៀល​ថ្ងៃទី​៥​ឧសភា ឆ្នាំ​២០១៦ ពេលនោះ​មាន​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ វ៉ាន់ វ៉េ​ត ភេទ ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ​បាន​ទៅ​ចម្ការចេក​របស់គាត់​ដែល​នៅ​ជិត​កន្លែង​ភ្លើង​ឆេះ​នោះ ស្រាប់តែ​អ្នករក​ឃ្មុំ​ម្នាក់​បាន​និយាយប្រាប់​គាត់​ថា​«​ដូចជា​ធុំ​ក្លិនស្អុយ​ប្លែក​»​។​

    ពេលនោះ​គាត់​ក៏បាន​ដើររក​មើល​នៅ​កន្លែង​ភ្លើង​ឆេះ​នោះ​(​ភ្លើង​រលត់)​គាត់​ក៏បាន​ប្រទះឃើញ​​សាកសព​មិន​ស្គាល់​អត្តសញ្ញាណ​ត្រូវ​ភ្លើង ហើយ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​តែម្តង៕​​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់