adverise with khmeread 1

G.E.M ដែលមាន​រហស្សនាម "Taylor Swift ចិន​" ចែករំលែក​ពី​គម្រោង​របស់​នាង​ក្នុងការ​វាយ​លុក​ទីផ្សារ​ពិភពលោក​

    ​នាង Dèng Zǐqí ឬ G.E.M គឺជា​តារា​ប៉ុប​ដ៏​ល្បីឈ្មោះ​ម្នាក់​នៅ​ប្រទេស​ចិន​។ នាង​គឺជា​អ្នក​តំណាងឱ្យ​ក្រុមហ៊ុន Apple Music និង Maybelline ហើយ​បាន​ប្រគុំ​តន្ត្រី​នៅ​ចំពោះមុខ​ទស្សនិកជន​ចំនួន​បី​ម៉ឺន​នាក់​ក្នុង​មួយ​យប់​។ កាលពី​ឆ្នាំមុន G.E.M បាន​នាំ​ការសម្តែង​របស់​នាង​ទៅ​សហរដ្ឋអាមេរិក​។ នាង​បាន​ចូលរួម​នៅក្នុង​កម្មវិធី New York Fashion Week បាន​ប្រគុំ​តន្ត្រី​នៅ​ឆាក Forum ទីក្រុង Los Angeles ហើយ​បាន​ថត​បទ​ចម្រៀង​ថ្មី​ជុំវិញ​ភាគខាងត្បូង​នៃ​រដ្ឋកា​លី​ហ្វ​ញ៉ា​។​

​    ​នាង​ត្រូវបាន​គេ​ស្គាល់​ថា ជា "Taylor Swift របស់​ចិន​" ហើយ​នាង​ទទួលបាន​បាន​តំណែង​តួឯក​នៅក្នុង​រឿង​មួយ​ទៀតផង​។ កាលពី​ឆ្នាំ នាង​ត្រូវបាន​ផ្តល់នូវ​តំណែង​ក្នុង​រឿង Sleeping Beauty របស់​ក្រុមហ៊ុន​គំនូរជីវចល​របស់លោក Ross Venokur និង​រឿង Charming ដែល​នាង​នឹង​សម្តែង​ជាមួយ​នាង Demi Lovato, Ashley Tisdale និង​នាង Avril Lavigne​។​

​    ​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ Broadly នាង G.E.M បាន​និយាយ​អំពី​រឿង Charming និង​គម្រោង​វាយ​លុយ​ទីផ្សារ​នៅ​សហរដ្ឋអាមេរិក​៕

 

adverise with khmeread
ប្រភព៖ Broadly

មតិយោបល់