adverise with khmeread Hotmum

ម្តាយ​ក្មេងស្រី​មួយ​រូបនេះ​ក្លាយខ្លួន​ទៅជា​តារា​ល្បី​នៅលើ​បណ្តាញ​អ៊ី​ធឺ​ណេ​ត​បន្ទាប់ពី​នាង​បានបង្ហាញ​រូបរាង​ដ៏​ស្រស់ស្អាត​របស់​នាង​

​    ​ម្តាយ​វ័យក្មេង​មួយ​រូបនេះ​នៅក្នុង​ប្រទេស​កូរ៉េ​បាន​បង្កឱ្យមាន​ភាព​ភ្ញាក់ផ្អើល​នៅលើ​ប្រព័ន្ធ​អន​ឡាញ ដោយសារតែ​ដងខ្លួន​ដ៏​អស្ចារ្យ និង​សម្រស់​ស្អាត​ដ៏​មិនគួរ​ឱ្យ​ជឿ​របស់​នាង​។​

​    ​ស្ត្រី​ដែលមាន​ឈ្មោះ applekim2 នៅលើ​បណ្តាញ​សង្គម Instagram ដែល​បានធ្វើ​ការណែនាំ​ខ្លួន​នាង​ជា​ម្តាយ​នៃ​កូនស្រី​ដ៏​គួរឱ្យ​ស្រឡាញ់​ពីររូប​នេះ ក៏មាន​ការងារ​ជា​អ្នក​រចនា​ម៉ូដ​មួយរូប​ផងដែរ​។​

​    ​យោងទៅលើ​វ៉េបសាយ Koreaboo បានឱ្យដឹងថា រូបរាង​ដ៏​ស្រស់ស្អាត និង​ការ​បង្ហាញខ្លួន​បែប​យុវវ័យ​របស់​នាង បានធ្វើឱ្យ​នាង​ទទួលបាន​ចំនួន​អ្នកគាំទ្រ​ដល់​ទៅ ៥៥.០០០ នាក់​នៅលើ Instagram ត្រឹមតែ​មួយប៉ប្រិចភ្នែក បន្ទាប់ពី​នាង​បាន​ចែកចាយ​រូបថត​បង្ហាញ​ពី​ការធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​របស់​នាង​ជាមួយនឹង​កូនស្រី​ជាច្រើន​សន្លឹក​នៅលើ​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​របស់​នាង​។​

​    ​តោះ​គយគន់​រូបរាង​ម្តាយកូន​ពីរ​ដ៏​ស្រស់ស្អាត​រូបនេះ​ទាំងអស់គ្នា​!៕

adverise with khmeread
ប្រភព៖ lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់