adverise with khmeread 24ee7e21 066b 44e5 a033 6554ded3ea00

បើក​ម៉ូតូ​បត់​មិន​ប្រយ័ត្ន​ត្រូវ​រថយន្តបុក​ស្លាប់​ភ្លាមៗ​(​មាន​វីដេអូ​)

    កណ្តាល ៖ លោកស្នងការ​ប៉ូលិស​ខេត្តកណ្តាល​មានប្រសាសន៍ថា«​គ្រោះថ្នាក់​នេះ​ប្រសិន​បើ​ភាគី​ទាំងពីរ​បើកបរ​ក្នុង​ភាព​យោគយល់​គ្នា និង​ប្រើប្រាស់​ល្បឿន​សមស្រប​មួយ ដែល​គិត​ពី​សុវត្ថិភាព​នោះ គឺ​គ្មាន​គ្រោះថ្នាក់​នេះ​កើតឡើង​ឡើយ​...​សូម​វិញ្ញាណ​ក្ខ័​ន្ធ​ជនរងគ្រោះ​ទៅ​ឲ្យ​ស្ងប់​សុខ​ចុះ​»​។​

    លោក​អ៊ា​វ ចំរើន​ស្នងការ​ប៉ូលិស​ខេត្តកណ្តាល​បានលើកឡើង​បែបនេះ ខណៈ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​កើតឡើង​នា​ថ្ងៃទី​០៦ ​ឧសភា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​ និង​៣០​នាទី​លើផ្លូវ​លេខ​៨ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៩-៤០​ត្រង់ចំណុច​ភូមិ​វិហារ​សួគ៌​ត្បូង ឃុំ​វិហារ​សួគ៌  ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល បង្កឡើង​ដោយ​ម៉ូតូ​មួយគ្រឿង​ម៉ាក ​viva​ ធុន​ C110 ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​គ្មាន​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ដែល​ស្លាប់​ឈ្មោះ​ សយ សុខា ​ភេទ​ប្រុស​ អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​ព្រៃធំ ឃុំ​វិហារ​សួ​គិ៍ ស្រុក​ខ្សាច់កណ្តាល​ខេត្តកណ្តាល។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ និង​វេលា​កើតហេតុ​ខាងលើ ជនរងគ្រោះ​បាន​បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​បត់​ទៅ​កើត​។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ត្រូវបាន​រថយន្ត​មួយគ្រឿង​បើក​បុក​ម៉ាក​សាំង​យ៉ុង​ធុន​ទេសចរណ៍​ពណ៌សំបក​ឪ​ឡឹ​កពាក់​ស្លាក​លេខ​ភ្នំពេញ​2AC-8548​បើកបរ​ដោយ​ឈ្មោះ​​ អឿ ពិសី​ ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ​នៅ​ភូមិ​បារាយណ៍​ឃុំ​បារាយណ៍​ស្រុក​កំពង់លាវ​ខេត្តព្រៃវែង​(​ជា​កម្ម​សិទ្ឋិ​ឈ្មោះ ​អឿ ពិសី​)​បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​មាន​រួម​ដំណើរ​១០​នាក់​មិន​ស្គាល់​អត្ត​ស​ញ្ញណ​។​

    ក្នុងករណីនេះ​បណ្តាល​ឲ្យ​ស្លាប់​ឈ្មោះ​ សយ សុខា បាន​ស្លាប់​នៅ​និង​កន្លែងកើតហេតុ​។ ចំណែក​អ្នកបើកបរ​រថយន្ត​ និង​រថយន្ត​ត្រូវបាន​សម​ត្ថ​កិច្ច​ឃាត់ខ្លួន​បា​នប​ញ្ចូ​ន​មក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ខ្សាច់កណ្តាល​ដើម្បី​សួរនាំ។​

    ប៉ូលិស​បញ្ជាក់ទៀតថា មូលហេតុ​អ្នកបើកបរ​ម៉ូតូ​បង្ក​បើកបរ​មិន​គោរព​សិទ្ធិ​អាទិភាព​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័។ ចំណែក​វត្ថុតាង​យកមក​រក្សាទុក​នៅ​អធិការ​ប៉ូលិស​ស្រុក​ ​រីឯ​អ្នកបើកបរ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់