adverise with khmeread 338c70c700000578 3571599 making things official brooklyn recently shared a sweet snap wit a 15 1462294417490

កូនប្រុស​របស់ Beckham ផ្ញើ​សារ​រូបថត​ដ៏​ផ្អែមល្ហែម​មួយ​សន្លឹក​ជាមួយ​មិត្តស្រី​

    ​គាត់​បាន​ចំណាយពេល​ជាច្រើន​ដើម្បី​រស់នៅ​ជាមួយនឹង​មិត្តស្រី​របស់គាត់ Chloe Moretz នា​អំឡុង​ពេលដែល​នាង​ស្នាក់​នៅក្នុង​ទីក្រុង​ឡុង​ដ៍​ដើម្បី​ធ្វើ​ការថត​ខ្សែភាពយន្ត The Little Mermaid ដែល​នឹងត្រូវ​ចាក់​បញ្ចាំង​នាពេលខាងមុខ​។​

​    ​ប៉ុន្តែ​ខណៈដែល​នាង​បានធ្វើ​ដំណើរ​ត្រឡប់​ទៅកាន់​ទីក្រុង Los Angeles ដែលជា​កន្លែង​កំណើត​របស់​នាង​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ខ្សែភាពយន្ត Bad Neighbours 2 ដែលជា​ខ្សែភាពយន្ត​នឹង​ត្រៀម​ចាក់​បញ្ចាំង​ចុងក្រោយ​របស់​នាង​នោះ Brooklyn Beckham បានបង្ហាញ​សេចក្តី​នឹកនា​ចំពោះ​រូបនាង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ ដោយ​គាត់​ចែកចាយ​រូបថត​ដ៏​ផ្អែមល្ហែម​មួយ​សន្លឹក​នៃ​ស្បែកជើង​គូស្នេហ៍​របស់គាត់​ជាមួយ Chloe កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។​

​    ​ដោយ​បង្ហាញ​សេចក្តី​មានះ​ចំពោះ​សេចក្តីស្រឡាញ់​ពី​ចម្ងាយ​របស់គាត់ កូនប្រុស​សំណព្វ​របស់ David និង Victoria Beckham វ័យ ១៧ រូបនេះ​បាន​សរសេរ​សារ​នឹករលឹក​មួយ​ឃ្លា​ទៅលើ​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​ដែល​មានន័យថា "​នឹក​ស្បែកជើង​មួយគូ​នេះ​ណាស់​" រួមជាមួយ​នឹង​រូប​បេះដូង​បង្ហាញ​ពី​អារម្មណ៍​របស់គាត់​ផងដែរ​៕

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់