adverise with khmeread Younha web

យូនហា រងរបួសជើង អំឡុងពេលសម្តែង

          ខណៈ​ពេល​កំពុង​តែ​ធ្វើឲ្យ​អ្នកគាំទ្រ​របស់នាងជក់ចិត្តដិតអារម្មណ៍​នៅក្នុង​កម្មវិធីប្រគំតន្រ្តី​កាលពីថ្ងៃអាទិត្យ​នោះ តារា​ចម្រៀងនិងជា​អ្នក​និពន្ធ​បទចម្រៀង យូនហា (Younha) បានភ្លាត់ស្នៀត​ស្រាំ​ឆ្កឹងជើង ប៉ុន្តែ​បន្តសម្តែង​រហូតដល់ចប់។

          ទីភ្នាក់ងាររបស់នាងបាន​និយាយថា “យូនហា រងរបួស​ជើងឆ្វេង អំឡុង​ការ​ប្រគំតន្រ្តី។ ភ្លាមៗបន្ទាប់ពី​ការប្រគំតន្រ្តី​នេះ នាងត្រូវបានបញ្ចូន​ទៅមន្ទីរ​ពេទ្យ​ ទី​ដែល​នាង​ត្រូវបាន​គ្រូពេទ្យ​ប្រាប់ថា ស្រាំ​ឆ្អឹងជើង។ នាងនឹងចំណាយពេល​បួន​សប្តាហ៍​ដើម្បីព្យាបាល”។

                   យូនហា បាន​រៀបចំកម្មវិធីប្រគំតន្ត្រីឈ្មោះ “2015 Final Fantasy” នៅ​សាល Olympic Hall ក្នុងទីក្រុងសេអ៊ូល​កាលពីថ្ងៃអាទិត្យ។ មាន​ការអះ​អាង​ថា ហេតុការណ៍​នេះ កើតឡើង​ បន្ទាប់ពី​នាង​ច្រៀង​បទ “Rock Like Stars” ។

          យូនហា បង្ហាញភាព​សោកស្តាយ​ហើយ​និយាយថា “ខ្ញុំឈឺជើងនៅពេល​ខ្ញុំចុះចេញពី​ឆាក បន្ទាប់​ពីការសម្តែង​លើក​ដំបូង​របស់ខ្ញុំ។ ខ្ញុំចង់រត់ក្រឡឹង​បន្ថែមទៀត ប៉ុន្តែ​ខ្ញុំមិនអាច​ធ្វើបាន​ទេ”។ បើទោះបីជា​មានរបួស​ក៏ដោយ  ក៏ យូនហា នៅតែ​បន្តរត់នៅលើឆាកពេញទាំង​ការ​សម្តែង​រយៈ​ពេល​បីម៉ោង៕

adverise with khmeread
ប្រភព៖ Soompi

មតិយោបល់