adverise with khmeread 9757e0e2 b039 4b7b 96ba 88325d2b4000

បាញ់​DJ​ចាក់​ភ្លេង​របួសធ្ងន់ ព្រោះ​ខឹង​ពី​ពេលយប់

     ភ្នំពេញ ​៖ តាម​សម្ដី​របស់​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនបង្ក​បាន​ខឹង​នឹង​ជនរងគ្រោះ​ដែលជា​Dj ចាក់​ភ្លេង បន្ទាប់មក​ក៏មាន​ការប៉ះទង្គិច​គ្នា​ជនបង្ក​ក៏​ដក​កាំភ្លើង​បាញ់​តែម្តង​។​

     អំពើ​បាញ់ប្រហា​នេះ​កើតឡើង​នៅវេលា​ម៉ោង​៥​ព្រឹក​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​មជ្ឈមណ្ឌល​កំសាន្ត​ ​Rock មានការ​ផ្ទុះអាវុធ​បាញ់​ជាច្រើន​គ្រាប់ ដោយ​បុរស​ម្នាក់​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ ដែល​ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

     តាម​សម្ដី​របស់​អ្នករត់ម៉ូតូឌុប​គោលដៅ​នៅមុខ ​Rock​ នេះ​បាន​ប្រាប់ថា នៅវេលា​ម៉ោង​៥​គេ​បានឃើញ​ក្រុមក្មេងស្ទាវ​ប្រមាណ​ជា​៣​ទៅ​៤​ឡាន បាន​ប៉ះទង្គិច​គ្នា​នៅក្នុង​មជ្ឈមណ្ឌល​កំសាន្ត ​Rock ហើយក៏​មានការ​ផ្ទុះអាវុធ​បាញ់​ផ្អើល​តែម្តង តែ​មិនអាច​ចាប់បាន​ជនបង្ក​នោះទេ​។ ជនរងគ្រោះ​ឈ្មោះ​ មុត មករា ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ។​

     ក្រោយមក​ជនរងគ្រោះ​ដែល​ត្រូវ​គ្រាប់​ចំនួន​៥​គ្រាប់​ត្រូវបាន​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ បច្ចុប្បន្ន​សមត្ថកិច្ច​ខ​ណ្ឌ​ចំការមន និង​ជំនាញ​កំពុង​ធ្វើ​កោសល្យវិច័យ​តាមដាន​ករណី​ផ្ទុះអាវុធ​នេះ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់