adverise with khmeread 99c659bd 16da 4e7d 93d7 58268e4c2a98

ខ្យល់​កន្ត្រាក់​សង្កត់​ផ្ទះ​លើ​គូ​ដណ្តឹង​២​នាក់​ជិត​រៀបការ​ស្លាប់​កូនក្រមុំ​កូន​ក​ម្លោះ​របួស​

     ពោធិ៍សាត់ ៖ នារី​ម្នា​ក់បាន​ស្លាប់ និង​បុរស​ម្នាក់​បាន​រងរបួស​ធ្ងន់ ក្នុង​ឧបទ្ទវ​ហ​តុ​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់ ធ្វើ​ឲ្យ​រលំ​ផ្ទះ​បាក់​សង្កត់ ដែល​ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ចំណុច​ភូមិ​ផ្ទះ​ចេក ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ឋេ​ត្ត​ពោធិ៍ សាត់ នា​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង ៧​និង​៣០​នាទី យប់​។​

     ប៉ូលិស​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ក្រិច ចាន់​ដែ​ត ភេទ​ស្រី អាយុ​១៩​ឆ្នាំ ភេទ​ស្រី(​ស្លាប់​) និង​ឈ្មោះ សែន អៃ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​( របួសធ្ងន់​) ទាំង​២​នាក់​ជា​គូ​ដណ្តឹង​នឹង​គ្នា មាន​លំនៅ​ភូមិ ឃុំ​កើតហេតុ ខាងលើ ក្នុងនោះ​បណ្តាល​ឲ្យ ងាប់​សត្វ​ជ្រូក​២​ក្បាល និង​ផ្ទះ​ទំហំ ៧,៥០ ម៉ែត្រ​x ៨,២០ ម៉ែត្រ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់