adverise with khmeread E69e65db 5c18 47c5 8765 92d7d39da652

ខ្យល់​កន្ត្រាក់​នៅ​ខេត្តស្វាយរៀង​រលំ​ផ្ទះ​៤៥​ខ្នង​របើក​ដំបូល​១០៨​ខ្នង​របួស​មនុស្ស​ម្នាក់​ និង​ងាប់​ក្របី​២​ក្បាល​

     ស្វាយរៀង ៖ មាន​ខ្យល់​កន្ត្រាក់​តាម​បណ្តា​ក្រុង ស្រុក ក្នុង​ខេត្តស្វាយរៀង​កាលពី​ល្ងាច​ថ្ងៃទី​៥​ឧសភា​ឆ្នាំ​២០១៦​បណ្តាលឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ​៤៥​ខ្នង​បាក់​រលំ​,​របើក​ដំបូលផ្ទះ​១០៨​ខ្នង​និង​អាគារ​សាធារណៈ​មួយចំនួន​...​របួស​មនុស្ស​ម្នាក់​និង​ន្ទះ​បាញ់​សត្វ​ក្របី​ងាប់​២​ក្បាល។​

     យោងតាម​របាយការណ៍​ប៉ូលិស​បានឱ្យដឹងថា  ស្រុក​និង​ក្រុង​ដែល​រង​នូវ​គ្រោះធម្មជាតិ​រួមមាន ៖

     ១-​ ស្រុក​ចន្ទ្រា ភ្លៀង​សើម​ដី​ទាំង៦ឃុំ និង​មាន​ខ្យល់​កន្ត្រាក់ របើក​ដំបូលផ្ទះ ៣ ខ្នង (​ឃុំ​សំរោង​) ដំបូល​សាលារៀន​១ខ្នង (ឃុំ​ច្រេស​)។​

     ២- ​ក្រុង​បាវិត ភ្លៀង​ទាំង៥សង្កាត់ ខ្យល់​កន្ត្រាក់ រលំ​ផ្ទះ​២ខ្នង (ច្រកម្ទេស​) របើក​ដំបូលផ្ទះ៤ខ្នង (​ព្រៃ​អ​ង្គុ​ញ១ ច្រកម្ទេស៣)។​

     ៣- ស្រុក​កំពង់រោទិ៍ ភ្លៀងរលឹម៨ឃុំ  គ្មាន៣ឃុំ (ថ្មីញរ​បន្ទាយ​ក្រាំង​) ខ្យល់​កន្ត្រាក់ រលំ​ផ្ទះ១ខ្នង របើក​ដំបូលផ្ទះ១ ​ដំបូល​ផ្ទះបាយ១ ដំបូល​ជង្រុក​ស្រូវ១ (​ឃុំ​ព្រះ​ពន្លា​) រន្ទះបាញ់​​ងាប់​ក្របី២ក្បាល។​

     ៤- ​ស្រុក​ស្វាយទាប ភ្លៀង​សើម​ដី​ទាំង៩ឃុំ។​

     ៥-​ ក្រុង​ស្វាយរៀង ភ្លៀង​ជោគ​ដី​ទាំង៧ ស​ង្កាត់ និង​មាន​ខ្យល់​កន្ត្រាក់ រលំ​ផ្ទះ ១៤ ខ្នង ( ស​/​ក​ស្វ​/​រ ៣ ចេក ១ ស្វាយ​តឿ ៣ គយ​ត្របែក ៦ តា​ហោ១) របួស​មនុស្ស ១ នាក់​ប្រុស។​ របើក​ផ្ទះ ៥២ ខ្នង ( ស្វ​/​រ៣២ ស្វាយ​តឿ១៥ គយ​ត្របែក​៥ ) របើក​ដំបូល​កីឡាដ្ឋាន​ខេត្ត ១ ខ្នង (​ស​/​ក​ស្វ​/​រ ) ដំបូល​រោង​កិត្តិយស​វត្ត១ខ្នង។ រលំ​ផ្លាកគណបក្ស CPP ២ ផ្លាក (គយ​ត្របែក១) CNRP ៣ ផ្លាក (​ស​/​ក​ស្វ​/​រ១ ចេក១ គយ​ត្របែក១)។​

     ៦- ស្រុក​រំដួល ភ្លៀង​ជោគ​ដី ទាំង ១០ ឃុំ  ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ ៦ ខ្នង របើក​ដំបូល ៣៦ ខ្នង (​ឃុំ​ម៉ឺន​ជ័យ​)។​

     ៧-​ ស្រុក​រមាសហែក ភ្លៀងរលឹម២ឃុំ (​ច​ន្ត្រី និង​ម្រាម​) ១៤ឃុំគ្មាន។​

     ៨- ​ស្រុក​ស្វាយជ្រំ ភ្លៀង​ទាំង១៦ឃុំ ៖ ច្រើន១ឃុំ (បាសាក់​) សើម​ដី១២ឃុំ ផ្សែងៗ៣ឃុំ ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ២២ខ្នង (បាសាក់១៦ កំពង់ចំឡង ៦) រលំ​ដងទង់​វត្ត២ (​បាសាក់​) របើក​ដំបូលផ្ទះ១២ខ្នង (​បាសាក់៩​ កំពង់ចំឡង៣)​។​

     សរុប​ ៖ - មាន​ភ្លៀង៦៣ឃុំ សង្កាត់ គ្មាន​ភ្លៀង១៧ឃុំ​

           - ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ៤៥ខ្នង ដងទង់​វត្ត ៤ ផ្លាក​គ​/​ប CPP ២  CNRP​ ៣។​

           - របើក​ដំបូលផ្ទះ១០៨ខ្នង ដំបូល​ផ្ទះបាយ១ ខ្នង​ដំបូល​ជង្រុក​ស្រូវ១ខ្នង ដំបូល​កីឡាដ្ឋាន១ខ្នង សាលារៀន១ខ្នង រោង​កិត្តិយស​វត្ត១ខ្នង។ របួស​មនុស្ស១នាក់ ភេទប្រុស ​និងរន្ទះបាញ់​ងាប់​ក្របី២ក្បាល​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់