adverise with khmeread 9b7644f1 b8e3 4e7b 9e6a b4224d14eaf0

ក្រុមចោរ​ជិះ​ម៉ូតូ​ SL​ ដក​អាវុធ​២​ដើម​ភ្ជង់​ប្លន់​បុគ្គលិក​មីក្រូហិរញ្ញវត្ថុ​យក​ម៉ូតូ​ទៅ​បាត់​(​មាន​វីដេអូ​)

     ភ្នំពេញ ៖ បុគ្គលិក​គ្រិះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ម្នាក់​ត្រូវបាន​ក្រុមចោរប្លន់​ប្រដាប់​ដោយ​អាវុធ ខ្លី​២​ដើម​ភ្ជង់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​កាលពី​វេលា​ម៉ោង៩ ​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៦​នៅតាម​ដងផ្លូវ​បេតុង ចំណុច​ភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ។
 
     ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ជួប សារ៉ាត់ ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ មានមុខរ​បរជា​បុគ្គលិក​គ្រឹះ ស្ថាន​មីក្រូហិរញ្ញវត្ថុ វី​កា ហ្វៃ​ណាន់ បាន​បាត់បង់​ម៉ូតូ​១​គ្រឿង​ម៉ាក​ឌ្រី​ម​សេ​១២៥ សេរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1DB-0551​។ 

     តាម​សម្តី​ជនរងគ្រោះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បានធ្វើ ដំណើរ​ដោយ​ម៉ូតូ​តែម្នាក់ឯង​ក្នុង​គោលបំណង​ទៅ​ជួប​អតិថិជន​ដែលមាន​បំណង​ខ្ចីប្រាក់​ធនាគារ ការ​នៅឯ​ម្តុំ​ច្រាំង​ចំរេះ។​

     លុះ​ធ្វើដំណើរ​មកដល់​ចំណុចកើតហេតុ ក៏​លេចមុខ​ក្រុមចោរ​២​នាក់​ជិះ​ម៉ូតូ​១ គ្រឿង​ម៉ាក អេស​អិ​ល មិន​ចាំ​ស្លាក​លេខ បាន​បើក​កៀរ​មុខ​ម៉ូតូ​របស់​ជនរងគ្រោះ​រួច​ដក​កាំភ្លើង ខ្លី​២​ដើម​ភ្ជង់​គំរាម​យក​ម៉ូតូ​តែម្តង។​

     ក្រោយពេល​កើត​ជនរងគ្រោះ​បាន​ទៅ​រាយការណ៍​ជូន សមត្ថកិច្ច ប៉ុន្តែ​មិនដឹង​ជនល្មើស​គេចខ្លួន​ដល់​ទីណា​បាត់ទៅហើយ៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់