adverise with khmeread Sexy pancake

ស្គាល់គាត់អត់? ឥឡូវក្លាយជាខ្ទើយមែនទែនហើយ ក្រោយបិតស្កុតលើលិង្គយូរពេកបង្កមហារីក

​    ​ប្រភពវេបសាយដេលីមែលបានចុះផ្សាយកាលពីថ្ងៃទី ៥​ ឧសភាថា ប្រុស​តែងខ្លួន​ធ្វើ​ស្រី​ជនជាតិ​ថៃ​ម្នាក់ ដែល​ក្លាយជា​តារា​ល្បី​លើ​អ៊ី​ន​ធឺ​ណេ​ត​ដោយសារ​ផុស​រូប​ចម្លែកៗ​តាម​អន​ឡាញ​បាន​ឱ្យគេ​វះកាត់​ផ្តាច់​អាច្រមក់​បន្ទាប់ពី​យក​ស្កុ​តបិត​រាប់​ឆ្នាំ​បង្ក​ឱ្យ​កើត​ជំងឺមហារីក​លិង្គ​។ 

​    ​តារា​ល្បី​ប្រចាំ​អន​ឡាញ ឈ្មោះ "Sexy Pancake" ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ឃើញ​បញ្ហា​នេះ​ក្នុង​លិង្គ​របស់ខ្លួន បន្ទាប់ពី​ទៅ​គ្លីនិក​មួយ​ក្នុង​ខេត្ត​ខនខែ​ន ភាគ​ឦសាន​ប្រទេស​ថៃ បន្ទាប់ពី​ធ្លាក់ខ្លួន​ឈឺ​មួយរយៈ​ខ្លី​។ 

​     បណ្តាញ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​និយាយថា គ្រូពេទ្យ​វះកាត់​ត្រូវតែ​កាត់​លិង្គ​គាត់​ចោល​ដើម្បី​បញ្ឈប់​មហារីក​កុំឱ្យ​រាតត្បាត​។

 

​    ​អំឡុង​អាជីព​ថតរូប​ប្លែកៗ​បី​ឆ្នាំ​របស់ខ្លួន Sexy Pancake បាន​បិត​ស្កុ​ត​ប្រដាប់ភេទ​របស់ខ្លួន​រៀងរាល់ថ្ងៃ​ដើម្បី​ធ្វើឱ្យ​ខ្លួន​គាត់​កាន់តែ​ដូច​ស្រី​។ 

​    ​អ្នកជំនាញ​ជឿថា លំ​ហូរឈាម​ត្បិតត្បៀត​បានអនុញ្ញាត​ឱ្យ​កោសិកា​មហារីក​លូតលាស់ និង​រាលដាល​។  

​    ​សេចក្តីថ្លែងការណ៍​ខ្លី​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់គាត់​បានប្រកាស​ថា "Pancake ចាប់ផ្តើម​វិ​វ​ឌ្ឍ​ជំងឺមហារីក​លិង្គ ព្រោះ​គាត់​តែង​បិត​ស្កុ​ត​លើ​វា​សម្រាប់​ថតរូប និង​ជួនកាល​ទុកចោល​យ៉ាង​ដូច្នេះ​អស់​មួយ​យប់​ទៀតផង​"​។ 

​    ​អ្នកគាំទ្រ​ជាច្រើន​ត្រូវ​បានស្នើ​ឱ្យជួយ​បរិច្ចាគ​ប្រាប់​ដើម្បី​ជួយ​គាត់​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​។ 

​    ​គាត់​បាន​យកឈ្នះ​បេះដូង​អ្នកគាំទ្រ​រាប់ម៉ឺន​នាក់​ទូទាំងប្រទេស​ថៃ និង​ពិភពលោក​ចំពោះ​ភាព​សិច​ស៊ី​តែ​កំប្លែង​របស់គាត់​ដែល​ដំណាល​អំពី​ជីវិត​ក្នុងនាម​ជា​ប្រុស​ខ្ទើយ​ដ៏​ឆើតឆាយ​ក្នុង​តំបន់​ជនបទ​ស្រុក Isaan ប្រទេស​ថៃ​។ 

​    ​ផេ​ក​បណ្តាញ​សង្គម​របស់គាត់​មាន​អ្នកគាំទ្រ​ជិត ៥០០.០០០ នាក់ ជាមួយ​រូបថត និង​វីដេអូ​របស់គាត់​ទទួលបាន​ការ​ចុច Like រាប់ពាន់​៕ 

ប្រភព៖ ដេលីមែល

adverise with khmeread

មតិយោបល់