adverise with khmeread 67709592 3baa 43f8 9622 3e1b3840bd9a

ពលរដ្ឋ​ខ្មែរ​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​ជិត​៣០​ម៉ឺន​នាក់​មិន​ស្របច្បាប់​ជិត​១៤​ម៉ឺន​នាក់ ក្នុង​រយៈពេល​៤​ខែ​ឆ្នាំ​២០១៦

      ភ្នំពេញ ៖ យោងតាម​របាយការណ៍​ឆមាស​ទី​១​ឆ្នាំ​២០១៦ នៃ​លំហូរ​ទេសន្តរប្រវេសន៍​ការងារ​ដែល​ទទួលបាន​ពី​តាម​នាយកដ្ឋាន​ជំនាញ តាម​ក្រសួង​នានា​បាន​កញ្ជាក់​ថា "​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​ក្រៅប្រទេស​សរុប​ជិត​៣​សែន​នាក់​ក្នុងនោះ​ទៅ​ក្រៅប្រទេស​ស្របច្បាប់​មាន​ជាង​១៥​ម៉ឺន​នាក់ និង​មិន​ស្របច្បាប់​មាន​ជិត​១៤​ម៉ឺន​នាក់ ហើយ​មាន​អ្នក​ត្រឡប់មកវិញ​មានតែ​ជិត​៣​ម៉ឺន​៥០០០​នាក់​ប៉ុណ្ណោះ"​។​

      ទាក់ទិន​ទៅនឹង​ផែនការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អះអាងថា រហូតមកដល់​ពេលនេះ ក្រុមការងារ​អន្តរក្រសួង​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​មិនទាន់មាន​កិច្ចសហការ​គ្នា​ល្អ​លើ​ការងារ​ផ្ដល់ព័ត៌មាន​ឲ្យ​គ្នា​ទៅ វិញ​ទៅមក​ក្នុងការ​បង្ក្រាប ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​ខណៈ​មាន​ព័ត៌មាន​បទល្មើស​ជួញដូរ​មនុស្ស​ភាគច្រើន គឺ​ថ្នាក់ដឹកនាំ​បានដឹង​លឿន​តាមរយៈ​បណ្ដាញសារព័ត៌មាន​ទៅវិញ។​

      នៅក្នុង​កិច្ចប្រជុំ​ក្រុមការងារ​ជំនាញ​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស កាល ពីថ្ងៃ​ទី​៥ ខែឧសភា​២០១៦​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ លោកស្រី ជូ ប៊ុ​អេង រដ្ឋលេខាធិការ​ក្រសួង មហាផ្ទៃ​និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស មានប្រសាសន៍ថា ការផ្ដល់​ព័ត៌មាន​និង​ការទំនាក់ទំនង​គ្នា​នៃ​មន្ត្រី​ជំនាញ​នៅតាម​បណ្ដា​ស្ថាប័ន​ក្រសួង​ពាក់ព័ន្ធ​គឺ​នៅមាន​ភាព​ចន្លោះ ប្រហោង​ដែល​ការងារ​នេះ​លោកជំទាវ​បានស្នើ​ឲ្យ​មន្ត្រី​ទទួលបន្ទុក​នៅតាម​បណ្ដា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ពង្រឹង​ការងារ​នេះ​ឡើងវិញ ដើម្បី​សម្រេច​គោលដៅ​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បាន​រងគ្រោះ​ពី​ការ​ឆ្លងដែន​ទៅធ្វើ​ការងារ​ចំណាក ស្រុក​ទៅ​ក្រៅប្រទេស​និង​នៅក្នុង​ស្រុក​ក៏​ជាការ​ចាញ់បោក​មេខ្យល់​ជាដើម។​

      លោកស្រី​បន្តថា តួលេខ​ដែល​កងកម្លាំង​មាន​សមត្ថកិច្ច​បង្ក្រាប​និង​ទប់ស្កាត់បាន​វា​គ្រាន់តែ​តួលេខ​ដែល​យើង​ធ្វើបាន​ប៉ុណ្ណោះ ប៉ុន្តែ​នៅមាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ទៀត​បាន​លួច​ធ្វើ​ការងារ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស ឆ្លងដែន​ច្រកទ្វា​របៀង​និង​ខ្លះទៀត​ឆ្លងដែន​តាម​ច្រកទ្វារ​អន្តរជាតិ​ហើយ​ដាច់​បាត់​ការទាក់ទង​នៅក្រៅ​ប្រទេស​ដែល​យើង​មិនដឹង​ច្បាស់​ថា​តើ​គេ​ទាំងនោះ​ជួប​ប្រឈម​នឹង​បញ្ហា​រងគ្រោះ​អ្វីខ្លះ​ទៀត​នោះទេ។​

      លោកស្រី​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ថា នៅ​ថ្ងៃ​ខាងមុខ​គណៈកម្មាធិការ​ជាតិ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នឹង​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​របៀប​នៃ​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​ក្នុងករណី​អំពើ​ជួញដូរ​មនុស្ស ហើយ​តាមរយៈ​វគ្គ​បណ្ដុះបណ្ដាល​នោះ ស្ថាប័ន ក្រសួង​នីមួយៗ​នឹងមាន​វិធានការ​របស់ខ្លួន​ចាត់ការ​និង​មានការ​ទទួលខុសត្រូវ​លើ​មុខសញ្ញា​ជនរងគ្រោះ​និង​ចេះ​កំណត់​មុខសញ្ញា​ជនល្មើស​ដើម្បី​អនុវត្ត​ចំណាត់ការ​ទៅតាម​ផ្លូវច្បាប់​ផងដែរ៕ (​ណា​រិ​ទ្ធ​)​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់