adverise with khmeread Js46226407

Man City លើកទ័ព​មក​ផ្តួល​កាំភ្លើងធំ Arsenal នៅ​រាត្រី​ថ្ងៃ​ចន្ទ​នេះ​បាន​អត់​?

Premier League សប្តាហ៍​ទី ១៧
* Arsenal(2) vs (3)Manchester City, 03:00 AM

​ក្រោយពី​ក្រុម Leicester City បាន​បំបាក់ Everton ដោយ​លទ្ធផល ៣-២ ដើម្បី​ឡើងឈរ​លើ​កំពូល​តារាង​ជាមួយនឹង ៥ ពិន្ទុ​ដាច់​ផឹង​រួចមក ឥឡូវ​ក្រុម​កាំភ្លើង​ធំ Arsenal និង​ក្លឹប​សេដ្ឋី​អារ៉ាប់ Manchester City កំពុងតែ​រង​សម្ពាធ​ខ្លាំង​ដើម្បី​ប្រជែង​យក​លេខ ១ ពី Leicester ឡើងវិញ​។ លោក Arsène Wenger អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Arsenal កំពុងតែ​អន្ទះសារ​ចង់​ឲ្យ​កីឡាករ Alexis Sánchez វិល​មកកាន់​ការប្រកួត​ដ៏​សំខាន់​ក្នុង​រាត្រី​នេះ​វិញ ខណៈដែល​កីឡាករ​រូបនេះ​ស្ថិតក្នុង​ស្ថានភាព​ស្រពិចស្រពិល​ដោយសារ​បញ្ហា​របួស​នៅឡើយ​។ 

* កីឡាករ​របួស​របស់ Arsenal៖ Arteta, Sanchez (​អាច​វិល​ត្រឡប់មកវិញ​), Rosicky, Welbeck, Wilshere, Coquelin, និង Cazorla​។  

​ស្របពេល​នេះដែរ ក្រុម Manchester City បានទទួល​ដំណឹង​ល្អ​ដោយ​កីឡាករ​ខ្សែប្រយុទ្ធ​ដ៏​សំខាន់ Sergio Agüero នឹងមាន​វត្តមាន​ក្នុងការ​ប្រកួត​ជាមួយ​ក្រុម​កាំភ្លើង​ធំ​ថ្ងៃនេះ​។ លោក Pellegrini នឹងត្រូវ​ដឹក​ដៃ​កូនក្រុម​របស់ខ្លួន​ធ្វើដំណើរ​ទៅកាន់​ទឹកដី Emirates ដើម្បី​ធ្វើការ​ដណ្តើមយក​ដំណែង​ទី ២ ពី​ក្រុម​កាំភ្លើង​ធំ Arsenal ដែល​ញ៉ាំ​ញី​ដោយ​បញ្ហា​កីឡាករ​របួស​។​

* កីឡាករ​របួស​របស់ Man City៖ Kompany, Zabaleta, Mangala, Aguero (​អាច​វិល​ត្រឡប់មកវិញ​ព្រោះ​ទើប​ជាសះស្បើយ​), Nasri និង Fernando​។ 

- ៥ ប្រកួត​ចុងក្រោយ​របស់ Arsenal 

- ៥ ប្រកួត​ចុងក្រោយ​របស់ Manchester City

- ប្រវត្តិ​ជួបគ្នា ៥ លើកចុងក្រោយ​

​ទស្សនៈ​ខ្មែរ​រីដ​៖ Arsenal ១-២ Manchester City​

adverise with khmeread

មតិយោបល់