adverise with khmeread Bd5bcf90 49a5 4287 ad99 b5e36f93f881

បើកបរ​រថយន្ត​ដឹក​កម្មករ​លឿន​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ គេច​ជាមួយ​ម៉ូតូ​ជ្រុល​ធ្លាក់ទឹក​

    ពោធិ៍សាត់ ៖ រថយន្ត​មួយគ្រឿង​ចេញដំណើរ​ទៅ​ដឹក​កម្មករ​រោងចក្រ បាន​បើកបរ​ក្នុង​លឿន​​​ក៏​វាក់ ជាមួយ​ម៉ូតូ​រេ​ចង្កូត​ជ្រុល​ធ្លាក់ចូល​ទឹកស្ទឹង​ពោធិ៍សាត់​បណ្តាល​ឲ្យ​តៃកុង​ឡាន​រងរបួស​ពក​ក្បាល​តិចតួច កាលពី​វេលា​ម៉ោង​៤​ និង​៤៥​នាទី​ទៀបភ្លឺ​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ព្រែក​ត្នោត សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់។​

    ប្រភពព័ត៌មាន​ពី​ក​ន្លែ​កកើត​ហេតុ​បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ការភ្ញាក់ផ្អើល​ម៉ាក ហ៊ីយ៉ាន់​ដាយ​​ពណ៌​ស ពាក់​ស្លាក​លេខ​ពោធិ៍សាត់ ​3A-0909​ បើកបរ​ដោយ​ឈ្មោះ ជិន ផល្លា ភេទ​ប្រុស រស់នៅ​ភូមិ​ថ្នល់​ជប៉ុន សង្កាត់​រលាប ក្រុង​ពោធិ៍សាត់់​រងរបួស​ពក​ក្បាល​។​

    លោក​ផល្លា​បាន​រៀបរាប់ថា គាត់​បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​គោល​បំណង​ទៅយក​កម្មករ​បម្រើការ​ងារ​នៅ​រោងចក្រ​កាត់ដេរ តៃ​អ៊ី​ហ្សី ក្នុងស្រុក​ក្រគរ ដូច​សព្វមួយដង។​

    លុះ​មកដល់​ចំណុច​ខាងលើ​ក៏បាន​ប៉ះ​ជាមួយ​ម៉ូតូ​១​គ្រឿង ដែល​បើកបរ​ក្នុង​ល្បឿន​លឿន ទើប​រេ​ចង្កូត​ធ្លាក់ចូល​ទឹកស្ទឹង​ពោធិ៍សាត់​តែម្តង។​

    ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ក្រោយ​កើតហេតុ គេ​ឃើញ​កម្លាំង​សម​ត្ត​កិច្ច​មកជួយ​អន្តរាគមន៍ ដើម្បី​សម្រួល​ចរាចរណ៍ និង​ស្ទូច​យក​រថយន្ត​ចេញពី​ទឹកស្ទឹង៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់