0

Jerry Lee ត្រូវតែ​រាយការណ៍​ទៅ Fan Bingbing គ្រប់ពេល​គាត់​ថត​ចប់​ជាមួយ​នាង Yao Chen

​    ​ខណៈដែល​ការផ្សព្វផ្សាយ​ខ្សែភាពយន្ត​ថ្មី​របស់​តារា​សម្តែង​ចិន​នាង Yao Chen និង​លោក Jerry Lee រឿងរ៉ាវ​មួយចំនួន​ក៏ត្រូវ​បាន​ទម្លាយ​ចេញ​ក្រៅ​ជា​សារ​ធារ​ណៈ​។​

​    ​នៅពេលដែល Yao ត្រូវបាន​គេ​ចោទ​ជា​សំណួរ​អំពី​ឈុត​ថើប​គ្នា​ជាមួយ Jerry នាង​បាន​បញ្ជាក់ថា "Fan Bingbing នឹង​ហៅ​គាត់​នៅ​គ្រប់​ពេលដែល​ពួកយើង​បញ្ចប់​ការថត ហើយ​គាត់​ត្រូវតែ​រាយការណ៍​គ្រប់បែបយ៉ាង​ទៅដល់​នាង​គ្រប់ពេលវេលា​។ តើ​ខ្ញុំ​អាចធ្វើ​អ្វី​បាន​?"

​    ​ក្នុងអំឡុង​ការផ្តល់​បទសម្ភាសន៍ Yao Chen បានប្រកាសថា​នាង​កាលពីពេល​ថ្មីៗ​នេះ​នាង​ក៏​កំពុង​រំពឹងថា​នឹង​អាច​ស្វាគមន៍​កូន​ទី​ពីរ​របស់​នាង​ដែរ​។​

​    ​ទោះជា​យ៉ាងណាក្តី នាង​មើលទៅ​ហាក់ដូចជា​នៅតែមាន​ភាពរឹងមាំ ពេលដែល​នាង​កំពុងធ្វើការ​ផ្សព្វផ្សាយ​ខ្សែភាពយន្ត​របស់​នាង​នៅក្នុង​ទីក្រុង​ផ្សេងៗ​នៅក្នុង​ប្រទេស​ចិន​៕

ប្រភព៖ Lollipop

មតិយោបល់