adverise with khmeread 0bab0e2d d76c 4dc7 bc8e 429eb31870d5

រថយន្ត​កូ​រូ​ឡា​បើក​លឿន​រេ​ចង្កូត​ធ្លាក់​ផ្លូ​វ​ទៅបុក​ដើម​ព្រីង​

    ព្រះសីហនុ  ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​កើតលើង​នៅ​ច​ន្លោះ​គីឡូម៉ែត្រ​១៦៨ ​និង​១៦៩ ស្តិ​ត​នៅ​ភូមិ​តា​ពៅ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅវេលា​ម៉ោង​៧​និង​៥​នាទី​យប់​ថ្ងៃ​០៥​ឧសភា​ឆ្នាំ​២០១៦​បណ្តាលឱ្យ​របួស​២​នាក់។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កឡើង​ខ្លួនឯង​ដោយ​រថយន្ត​ម៉ាក​កូរ៉ូឡា​ពណ៌​ខ្មៅ​សេរី​៩៧​ស្លាក់​លេខ​កណ្តាល​1A-1244​ទិសដៅ​ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ។​

    លុះ​មកដល់​ចំណុចកើតហេតុ​រថយន្ត​មាន​ល្បឿន​លឿន​វ៉ា​រថយន្ត​កុងតឺន័រ​មិន​រួច​ក៏ រេ​ចង្កូត​ធ្លាក់​ផ្លូវ​ទៅបុក​ដើម​ព្រីង។ ​រីឯ​នាក់​បើកបរ​ឈ្មោះ ឆាង​ពៅ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​លក់​ទូរ​សព្ទ័​មាន​ទីលំនៅ ភូមិ​បឹង​វែង ឃុំ វាល​មាស​ស្រុក ព្រៃនប់ ខេត្ត​ព្រះសីហនុ​​រងរបួស​ស្រាល និង​អ្នករួមដំណើរ​ឈ្មោះ នង ធ​វិ ដែន ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​មុខរបរ​លក់​ត្រី​មាន​ទីលំនៅ​ភូមិ​សំ​រ៉ុង​ឃុំ​សំ​រ៉ុង​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​របួសស្រាល​។​

    បន្ទាប់មក​រថយន្ត​ត្រូវបាន​ប៉ូលិសចរាចរ​រណ៍​ស្រុក​ព្រៃនប់​ស្ទូច​យកទៅ​រក្សាទុក៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់