adverise with khmeread Frederic desnard

បុរស​ជនជាតិ​បារាំង​ម្នាក់​ប្ដឹង​អតីត​មេ​ខ្លួន ពីព្រោះ​ការងារ​របស់គាត់​គួរឱ្យ​ធុញ​និង​ធ្វើឱ្យ​គាត់​តុ​ក​សិច​

    ​ខណៈ​ន​យោ​ជិ​ក​ជាច្រើន​កំពុង​ប្ដឹងតវ៉ា​ដោយសារ​ការធ្វើការងារ​ច្រើន​ហួសកំណត់ ស្រាប់តែ​បុរស​ជនជាតិ​បារាំង​ម្នាក់​កំពុង​ប្ដឹងតវ៉ា​អតីត​និយោជក​ដោយសារ​ផ្ដល់​ការងារ​ឱ្យ​គាត់​មិន​គ្រប់គ្រាន់​ទៅវិញ​។​

​    ​យោងតាម​សម្ដី​លោក Frederic Desnard ការងារ​របស់គាត់​ជា​អ្នកគ្រប់គ្រង​នៅ​ក្រុមហ៊ុន​លក់​ទឹកអប់​បានធ្វើឱ្យ​គាត់​ធុញទ្រាន់​ជាខ្លាំង​ក្នុង​ឆ្នាំ ២០១០ រហូត​ទៅ ២០១៤​។ ហើយ​ឥឡូវ​គាត់​បានទទួល​ទឹកប្រាក់ ៤ ម៉ឺន​ដុល្លារ​លើ​សំណង​និង​ការខូចខាត​។​

​    ​លោក Desnard បាន​ប្រាប់​ទៅ​វេ​ប​សាយ Agence France-Presse ថា​អំឡុងពេល​គាត់​នៅ​ជាមួយ​ក្រុមហ៊ុន មេ​របស់គាត់​បានឱ្យ​ការងារ​ដែល​គ្មានអ្វី​ធ្វើ​ទាល់តែសោះ​ជាមួយនឹង​តួនាទី​របស់គាត់ បានធ្វើឱ្យ​គាត់​ចាកចេញ​ដោយ​ភាព​តុ​ក​សិច​បំផុត​។ គាត់​អះអាងថា​កង្វះ​នៃ​ការងារ​ធ្វើឱ្យ​គាត់​ឆ្កួត​ម្ដងម្កាល ខណៈពេល​គាត់​បាន​កំពុង​បើកឡាន​។​

​    ​គាត់​បានចេញ​រោគសញ្ញា​នេះ​ពេលធ្វើការ​បាន​ប្រាំពីរ​ខែ​ដំបូង ហើយ​ក្រោយមក​ក្រុមហ៊ុន​បាន​ប្រើ​អវត្តមាន​យូរ​របស់គាត់ ដែល​បង្អាក់ការងារ​មិនឱ្យ​រលូន​ជា​លេស​ក្នុង​ការឱ្យ​ក្រុមហ៊ុន​ដេញ​គាត់​ចេញ​ក្នុង​ឆ្នាំ ២០១៤៕ 

 

adverise with khmeread
ប្រភព៖ OTC

អ្នកនឹងចូលចិត្ត

មតិយោបល់