adverise with khmeread 2

​អ្នកទេសចរ​នាំគ្នា​លោតទឹក​ប្រៀត​ខណៈ​នាវា​ទេសចរណ៍​ប្រណិត​វៀតណាម​រង​អគ្គីភ័យ​

​    ​អគ្គីភ័យ​មួយ​បានកើត​ឡើង​នៅលើ​នាវា​កម្សាន្ត​ប្រណិត​មួយ​កាលពី​ព្រឹក​មិញ​នេះ​នៅ​ឆ្នេរ Ha Long Bay ប្រទេស​វៀតណាម ដោយបាន​បង្ខំ​អ្នកដំណើរ​ជាច្រើន​លោត​ចេញពី​នាវា​។​

​    ​នាវា​ដែលមាន​ឈ្មោះ QN 6299 បាន​ដឹក​អ្នកដំណើរ​ចំនួន ៤០ នាក់​និង​បាន​មកដល់​ផែកប៉ាល់​នៅពេលដែល​ភ្លើង​បានចាប់ផ្តើម​ឆាបឆេះ​។​

​    ​កម្មករសំណង់​ពីរ​នាក់​ដែល​ធ្វើការ​នៅក្បែរនោះ​បានឮ​សំឡេង​រំខាន​មួយ​និង​ចាប់ផ្តើម​ស្ទុះស្ទារ​ទាញ​ជណ្តើរ​ដើម្បី​ជួយ​អ្នកដំណើរ​ចេញពី​កប៉ាល់​។​

​    ​អ្នកដំណើរ​ម្នាក់​ដែល​នៅ​តក់​ស្ល​ត់​ចំពោះ​ហេតុការណ៍​នេះ​បាន​និយាយថា "​អ្នកដំណើរ​មួយចំនួន​បាន​នៅលើ​នាវា​ដើម្បី​ថតរូប​ភាព ប៉ុន្តែ​នៅពេលដែល​ភ្លើង​ចាប់ផ្តើម​ឆេះ​កាន់តែខ្លាំង ពួកគេ​មិនអាច​តោង​ជណ្តើរ​បានឡើយ និង​ត្រូវ​បង្ខំចិត្ត​លោត​ចូល​ទឹកតែ​ម្តង​។ ភាពវឹកវរ​នេះ​បាន​បង្ក​ឱ្យ​មនុស្ស​មួយចំនួន​រងរបួស​។​

​    ​អ្នកដំណើរ​នោះបាន​បន្តទៀតថា "​ភ្លើង​បានចាប់ផ្តើម​ឆេះ​ផ្ទះបាយ​បន្ទាប់មក​វា​ក៏បាន​រាលដាល​យ៉ាង​ឆាប់រហ័ស​ទៅ​ផ្នែក​ផ្សេងទៀត​នៃ​នាវា​។ សំណាងល្អ អ្នក​គ្រប់គ្នា​អាច​គេ​ផុត​បាន​"​។​

​    ​នាវា​ដែលមាន​កម្ពស់​បី​ជាន់​នេះ​ក៏បាន​លិចទៅ​ក្នុង​សមុទ្រ​បន្ទាប់​ឆេះ​អស់​រយៈពេល ១ ម៉ោង​កន្លះ បើទោះជា​ក្រុម​ពន្លត់អគ្គីភ័យ​ព្យាយាម​យ៉ាងខ្លាំង​ក្លា​ប៉ុនណា​ក៏ដោយ​។ គ្មាន​អ្នកស្លាប់​ត្រូវបាន​រាយការណ៍​ឡើយ​។ នាវា QN 6299 ធ្លាប់ជា​នាវា​ប្រណិត​លំដាប់​ផ្កាយ ៤-៥ ហើយ​មូល​ហេតុដែល​បណ្តាលឱ្យ​ឆេះ​នេះ​កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​នៅឡើយ​៕

adverise with khmeread
ប្រភព៖ vnexpress

មតិយោបល់