adverise with khmeread 2

វ៉ែនតា "​ផ្លាស់​ប្តូរជីវិត​" ជួយ​ឱ្យ​មនុស្ស​ពិការភ្នែក​មើលឃើញ​និង​ស្តាប់ឮ​អក្សរ​លើ​សន្លឹក​ក្រដាស​

​    ​វ៉ែនតា​មួយ ដែល​អាច "​អាន​" អត្ថបទ និង​ប្រែក្លាយ​អត្ថបទ​ទៅជា​សំឡេង ដោយ​អនុញ្ញាតឱ្យ​មនុស្ស​ពិការភ្នែក​មើលឃើញ​កំពុង​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ធ្វើតេស្ត​។ នេះ​បើតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​ថ្ងៃទី ៦ ខែឧសភា​នេះ​។  

​    ​ឧបករណ៍​នេះ​មើលទៅ​ដូចជា​កាមេរ៉ា​មួយ​ត្រូវបាន​ភ្ជាប់​ទៅ​ចំហៀង​នៃ​វ៉ែនតា​។

​    ​ដោយ​ប្រើប្រាស់​នូវ​បច្ចេកវិជ្ជា OCR (​បច្ចេកវិជ្ជា​អាន​តួអក្សរ​) កាមេរ៉ា និង​កុំព្យូទ័រ​ខ្នាត​ល្អិត​ផ្ទុក​ក្នុង​វ៉ែនតា​អាច​អាន​អត្ថបទ​ដែល​ព្រី​ន​លើ​សន្លឹក​ក្រដាស​បាន​។

​    ​វ៉ែនតា​នេះ​ដំណើរការបាន​ទាល់តែ​ចុច​ប៊ូ​តុង​ឱ្យ​វា​ជួយ​អាន​អត្ថបទ ពេលនោះ​សំឡេង​អាន​ត្រូវបញ្ជូន​តាម​កាស​ស្តាប់​ត្រចៀក​របស់​អ្នក​ពាក់​វ៉ែនតា​នោះ​។

​    ​មនុស្ស​ដែលមាន​បញ្ហា​ភ្នែក​មើលមិនឃើញ​ត្រូវតែ​យក​វ៉ែនតា​ដ៏​ធ្ងន់​នេះ​តាម​ខ្លួន​ដើម្បី​អាន​អត្ថបទ​។

​    ​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ University of California បាន​និយាយថា ប្រព័ន្ធ​ថ្មី​នេះ​នឹង​ជំរុញ​សមត្ថភាព​របស់​មនុស្ស​ពិការភ្នែក​កាន់តែ​ប្រសើរឡើង​ក្នុង​ការអាន​សៀវភៅ បញ្ជីរាយនាម កាសែត និង​អ៊ីមែល​។

​    ​កាមេរ៉ា​នេះ​មិនមែន​មាន​ដែន​កំណត់​ត្រឹម​អត្ថ​ប​ប៉ុណ្ណោះ​ទេ​។ ក្រុម​អ្នក​ផលិត​បាន​និយាយថា វ៉ែនតា​នេះ​ក៏​អាច​ស្គាល់មុខ​មនុស្ស និង​ផលិតផល​ប្រើប្រាស់​ដែរ​៕

ប្រភព៖ Daily Mail

adverise with khmeread

មតិយោបល់