adverise with khmeread 0

នាង​មិនមែន​មនុស្ស​ឆ្កួត​ទេ​ដែល​យក​ដ​ង្គៀ​ប​ខោអាវ​មក​គាប​ត្រចៀក​, វា​ជា​ល្បិច​ជួយ​ដល់​សុខភាព​ប៉ុណ្ណោះ​

​    ​តើ​អ្នក​ធ្លាប់​ឮ​ការសិក្សា​អំពី​រ៉េ​ផ្លិ​ច​លើ​ត្រចៀក (Reflexology) ដែរ​ទេ​? វា​ជា​បច្ចេកទេស​ដែល​ប្រើការ​សង្កត់​លើ​ចំណុច​មួយចំនួន​លើ​ត្រចៀក​ដើម្បី​បំបាត់​ការឈឺចាប់​នៃ​ផ្នែក​ខ្លះ​ក្នុង​រាងកាយ​។ វា​មិន​ដូច​ការ​ចុច​ឬ​សង្កត់​លើ​ដៃ​និង​ជើង​នោះទេ ប៉ុន្តែ​វា​មាន​ប្រសិទ្ធភាព​បំបាត់​ស្ត្រេ​ស៍ និង​ការឈឺចាប់​ដូចគ្នា​។ 

​    ​ប្រសិនបើ​លោកអ្នក​បាន​សាកល្បង​បច្ចេកទេស​នេះ លោកអ្នក​នឹង​ដឹងថា​បច្ចេកទេស​គាប​ត្រចៀក​នេះ​ពិតជា​ធ្វើឱ្យ​ស្រួលខ្លួន និង​មាន​ប្រសិទ្ធភាព​។ រឿងនេះ​កើតឡើង​បាន​គឺ​ដោយសារ​ត្រចៀក​ស្ថិតនៅ​កៀក​នឹង​ខួរក្បាល និង​ខួរ​ទាក់ទង​ឆ្អឹងខ្នង (Spinal Cord)​។​

​     មនុស្ស​ដែលមាន​ការឈឺចាប់​រ៉ាំរ៉ៃ​ឧស្ស​ហ៍​ប្រើដ​ង្គៀ​ប​ខោអាវ​មក​គាប​លើ​ចំណុច​នៃ​ត្រចៀក ដែល​ពាក់ព័ន្ធ​នឹង​កន្លែង​ដែល​ធ្វើឱ្យ​ឈឺចាប់​ក្នុង​រាងកាយ​។ បច្ចេកទេស​នេះ​មាន​សុវត្ថិភាព និង​សាមញ្ញ​បំផុត​។ 

​     ប្រសិនបើ​លោកអ្នក​មានការ​ឈឺចាប់​ត្រង់​ណាមួយ​នៃ​រាងកាយ​សូម​មើល​រូបភាព ហើយ​យក​ដ​ង្គៀ​បម​ក​គាប​ត្រង់ចំណុច​ពី​លេខ ១ ដល់ ១៤ ដើម្បី​បំបាត់​ការឈឺចាប់​ត្រង់ចំណុច​នោះ​។​

​    ​១. ឈឺក្បាល​
​    ​២. ឈឺភ្នែក​
​    ​៣. ឈឺបំពង់ក​
​    ​៤. ឈឺ​ក​ផ្នែក​ខាងលើ​
​    ​៥. ឈឺ​កញ្ចឹងក​
​    ​៦. ឈឺ​ស្មា​
​    ​៧. ឈឺ​ខ្នង​ខាងលើ​
​    ​៨. ឈឺ​លើ​ចង្កេះ​
​    ​៩. ឈឺចង្កេះ​
​    ​១០. ឈឺ​ក្រោម​ចង្កេះ​
​    ​១១. ឈឺ​លើ​ឆ្អឹង​ផាល​
​    ​១២. ឈឺ​ម្តុំ​ឆ្អឹង​ផាល​
​    ​១៣. ឈឺ​ក្រោម​ឆ្អឹង​ផាល​
​    ​១៤. ឈឺ​គូថ​៕ 

 

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់