adverise with khmeread Ca7e31e9 0a2e 46d2 8083 8ae214408e45

រថយន្តឈ្នួល​១២​កៅអី​បុក​គ្នា​ឆេះ​ខ្ទេច​ទាំង​២​គ្រឿង​

     កំពត ៖ មាន​ករណី​រថយន្តឈ្នួល​១​កៅអី​បើក​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង​បណ្តាលឱ្យ​រថយន្ត​ទាំង​២​គ្រឿង​ឆេះ​ខ្ទេច​សល់​តែ​គ្រោងឆ្អឹង តែ​មិន​បណ្តាលឱ្យ​ង​គ្រោះថ្នាក់​ដល់​ស្លាប់​នោះទេ។​

     គ្រោះថ្នាក់​នេះ​កើតឡើង​នៅ​ថ្ងៃទី០៦ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង ២​និង​១៥​នាទី រសៀល​នៅ​ភូមិ​ទទឹងថ្ងៃ ឃុំ​បឹង​ទូក កើតឡើង​រវាង​រថយន្ត​ទួរីស​និង​រថយន្ត​ទួរីស​១២​កៅអី​ដូចគ្នា បុក​គ្នា​បណ្តាល​ឲ្យ​ឆេះ ទាំង​២​គ្រឿង  ភ្លាមនោះ​រថយន្ត​ពន្លត់​អគ្គ​ភ័យ​១​គ្រឿង​បាញ់​ទឹក​ពន្លត់​។​

     បច្ចុប្បន្ន​ទំហំ​នៃ​ការខូចខាត​គឺ​ឆេះ​អស់​រថយន្ត​ទាំងពីរ​គ្រឿង៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់