adverise with khmeread 6856ee91 f489 4d1f b154 bc05f6788999

ម៉ូតូ​បុក​ម៉ូតូ​របួស​៣​នាក់​នៅ​កំពត​

     កំពត ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ចំណុច​ផ្លូវជាតិ​លេខ៣១ ស្ថិតក្នុង​ភូមិ​ប្រា​ល ឃុំ​តានី ស្រុក​អង្គរជ័យ​ ខេត្តកំពត​នៅ​រសៀល វេលា​ម៉ោង២​ថ្ងៃទី៥​ ខែឧសភា ​ឆ្នាំ​២០១៦ បណ្តាលឱ្យ​របួស​៣​នាក់។​

     ប៉ូលិស​និយាយថា អ្នក​បើកបរ​ម៉ូតូ​សេ​១២៥ ផលិត​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ កំពត​-1H-1042 ឈ្មោះ​ នាក់ សុវ៉ិ​ត ភេទ​ប្រុស អាយុ៣៣​ឆ្នាំ នៅ​ភូមិ​ឃុំ​កើ​ត​ហេតុ​ខាងលើ (​រងរបួស​មធ្យម​) រីឯ​អ្នកបើកបរ​ម៉ូតូ សេ​១២៥ ផលិត​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ កំពត​-1G-8713 ឈ្មោះ ណុប មាស អាយុ២០​ឆ្នាំ នៅ​ភូមិ​ពេជ្រ​ចង្វារ ឃុំ​ភ្នំ​កុង (​រងរបួស​ស្រាល​) ចំណែកឯ​អ្នកជិះ​ពីក្រោយ​ឈ្មោះ​ តឿ លូ​យ ភេទ​ប្រុស អាយុ២២​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​ត្នោត ឃុំ​ភ្នំ​កុង​(​រងរបួស​ស្រាល​)។​

     ចំពោះ​វត្ថុតាង​សមត្ថកិច្ច​យើ​ង​បាន​យកមក​រក្សារ​ទុក​នៅក្នុង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ដើម្បី​​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់