adverise with khmeread 66640b4a 86ea 48b9 949d 53e647bc4595

ឃាត់​ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ដងទង់​

    កំពត ៖ ជនសង្ស័យ​នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ពាក់ព័ន្ធ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿ​ញៀន​ព្រមទាំង​ដកហូត​វត្ថុតាង​មួយចំនួន​បញ្ជូនទៅ​តុលាការ។​

    ប៉ូលិស​និយាយថា  អនុវត្តតាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្ត នៅ​ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង ១៦​បាន​បញ្ជា​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ិន ជីវ៉ា ស្នងការរង និង​ជា​ប្រធានការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ក្រុម​ចែកចាយ និង​ប្រើប្រាស់គ្រឿងញៀន នៅ​ភូមិ​ត្រពាំង​សេះ ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្តកំពត​ឃាត់​បាន​ជនសង្ស័យ ចំនួន ០៤​នាក់។​

    ប៉ូ​លិស​បន្តថា ជនសង្ស័យ​រួមមាន ៖ ១-​ឈ្មោះ សៀង វ៉ាន់​ចាន់​សីហា ភេទ​ប្រុស អាយុ២៦​ឆ្នាំ នៅ​ភូមិ​ដំណាក់​ចង្អើរ ឃុំ​ព្រៃធំ ខេត្ត​កែប ,២-ឈ្មោះ ប៊ុត តុលា ភេទ​ប្រុស អាយុ២០​ឆ្នាំ នៅ​ភូមិ​-​ឃុំ ជាមួយនិង​ឈ្មោះ សៀង វ៉ាន់​ចាន់​សីហា ,៣-ឈ្មោះ ឆាំ ហៀ​ង ភេទ​ប្រុស អាយុ២២​ឆ្នាំ នៅ​ភូមិ​ត្រពាំង​សេះ ឃុំ​ល្អាង ស្រុក​ដង​ទង ខេត្តកំពត និង​៤-​ឈ្មោះ ទុយ លី​ហៀ​ង ភេទ​ប្រុស អាយុ១៩​ឆ្នាំ នៅ​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្តកំពត។​

    ប៉ូលិស​បន្តថា ចំពោះ​វត្ថុតាង​ដែល​រឹបអូស​យកបាន​ពី​ជនសង្ស័យ មាន​ថ្នាំ​ញឿ​ន​ចំនួន ០៩​កញ្ចប់ (០៨​កញ្ចប់​តូច និង ០១​កញ្ចប់​ធំ​)។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង៤​នាក់ កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់