adverise with khmeread 8ef52699 bfb1 4020 841a d0aaf1bea031

អ្នកស្រុក​ចាប់​សត្វ​រមាំង​មួយ​ក្បាល​ប្រគល់ជូន​រដ្ឋបាល​ព្រៃឈើ​

    ព្រះវិហារ ៖ សត្វ​រមាំង​មួយ​ក្បាល​ដែលមាន​ទម្ងន់​ជាង​៤០​គីឡូក្រាម បាន​បោល​ចេញពី​ព្រៃ​តំបន់​ការពារ​ដោយ WCS សំដៅ​ឆ្លងកាត់​ទីរួមស្រុក​ឆែប ត្រូវបាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ដេញចាប់បាន​។​

    ហេតុការណ៍​នេះ​កើតឡើង​តាំងពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី​៤​ ខែឧសភា​ ឆ្នាំ​២០១៦​ មកម្ល៉េះ​នៅ​ចំណុច​ភូមិ​ឆែប ឃុំ​ឆែប​កើត ស្រុក​ឆែប ខេត្តព្រះវិហារ។​

    ប្រជាពលរដ្ឋ​ដេញចាប់បាន ខណៈពេលដែល​សត្វ​រមាំង​មួយ​ក្បាល​នោះ បាន​រត់​ឆ្លងកាត់​ស្រះ​ទឹកជា​ច្រើន ទៅណា​មិន​រួច មកដល់​ខាងក្រោយ​សាលាស្រុក​ឆែប ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់បាន​ហើយ ក៏បាន​ប្រគល់ជូន​រដ្ឋ​បាល​ព្រៃឈើ​ឆែប នា​ល្ងាច​ថ្ងៃ​ដដែល​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់