adverise with khmeread 6fac93d6 cec5 4189 aed7 f3d5286ee294

ប្រគល់​ចោរ​ប្រដាប់អាវុធ​២​នាក់​ឱ្យមក​ប៉ូលិស​ភ្នំពេញ​

     ព្រះសីហនុ ៖ មុខសញ្ញា​ចោរឆក់​ប្លន់​ពីរ​នាក់​ត្រូវបាន​ប៉ូលិស​ក្រុងព្រះសីហនុ​បានប្រគល់​ជូន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ពីព្រោះ​ជនល្មើស​ទាំង ២​នាក់ ជា​មុខសញ្ញា​ឆក់​ប្រដាប់អាវុធ ធ្លាប់ធ្វើ​សកម្មភាព​ឆក់ នៅ​រាជធានី​ភ្នំពេញ ចំនួន ១២​លើក​។​

     គួររំលឹកថា ក្រុមចោរប្លន់​ប្រដាប់អាវុធ​ចំនួន​២​នាក់ ក្នុងចំណោម​បក្ខពួក​៤​នាក់ ដែល​ធ្លាប់ធ្វើ​សកម្មភាព​ជាច្រើនលើក​នៅ​រាជធានី​ភ្នំពេញ ពោល​គ្រាន់តែ​ឆក់​ប្រដាប់អាវុធ​ធ្លាប់ធ្វើ​ចំនួន​១២​លើក​នោះ ស្រាប់តែ​បែកគំនិត​ចង់ទៅ​សាក នៅលើ​ទឹកដី​ខេត្ត​ព្រះសីហនុ​ម្តង ក៏ត្រូវ​ជាប់​ខ្នោះ​របស់​កម្លាំង​ប៉ូលិស​ខេត្ត​ភ្លាមៗ​។​

     លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បានឱ្យដឹង​នៅ​យប់​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៦​នេះ​ថា ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​របស់លោក ចាប់ខ្លួន​នៅ​ល្ងាចម្សិលមិញ ស្ថិតនៅ​ចំណុច​តោ​២ ក្នុង​ក្រុមទី​១៥ ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ​។​

     លោកស្នងការ​បានបញ្ជាក់​ទៀតថា ជនសង្ស័យ​ទាំង​២​នាក់ ដែល​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​នោះ រួមមាន ទី​១-​ឈ្មោះ ឯម បញ្ញា​រិ​ទ្ធ  អាយុ​១៩ឆ្នាំមាន​ទីលំនៅ​ក្រុមទី​៨ ភូមិ​មានជ័យ សង្កាត់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​សិស្ស និង​ទី​២-​ឈ្មោះ ហង្ស ឧ​ត្ត​ម  អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​បឹងកក់២ ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ មុខរបរ​សិស្ស។​

     ក្រោយ​ការចាប់ខ្លួន​កម្លាំង​ប៉ូលិស​បាន​ដកហូត​បាន​វត្ថុតាង​រួមមាន អាវុធខ្លី​ចំនួន៣​ដើ​ម​ ទី១-​ម៉ាក ប៉េអាកុល គ្រាប់​ចំនួន១១៨​គ្រាប់ (​គ្រាប់ឃ្លី ប្រភេទ​បាញ់​ខ្យល់​) ,ទី២-​ម៉ាក រ៉ូឡូ គ្រាប់​ចំនួន៤៣គ្រាប់ (​គ្រាប់​វ៉ាន់​ឌឺ​ឡុង) ,ទី៣-​អាវុធ​បាញ់​ឆក់ មាន​ឡា​សែ មាន​ក្បាល​ឆក់​៣ ឌុយ​សាក​១ , រថយន្ត១​គ្រឿង ម៉ាក​តូ​យូ​តា កូ​រូ​ឡា ពណ៌​ស និង ទូរស័ព្ទដៃ ៥​គ្រឿង​។​

     លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​បន្តទៀតថា តាម​ចម្លើយសារភាព​គឺ​ក្រុម​នេះ ធ្លាប់​ឆក់​ប្រដាប់អាវុធ​បានសំរេច​ចំនួន​១២​លើក​នៅ​រាជធានី​ភ្នំពេញ ។​

     លោក​បញ្ជាក់ទៀតថា ជនសង្ស័យ​ទាំង​2​នាក់​ខាង​លើ ជា​មុខសញ្ញា​ធ្លាប់​ធ្វើសកម្មភាព  ឆក់ ប្លន់ ប្រដាប់អាវុធ​នៅ​រាជធានី​ភ្នំពេញ ហើ​យមក​ខេត្ត​ព្រះសីហនុ ក្នុង​គោលបំណង​ធ្វើសកម្មភាព ឆក់ ប្លន់ ប្រដាប់អាវុធ​តែ​ត្រូវបាន​កម្លាំង​ជំនាញ​ទប់ស្កាត់ និង​ឃាត់ខ្លួន​បាន​ទាន់ពេល​។​

     ឥឡូវ​ជនសង្ស័យ​ត្រូវបាន កម្លាំង​ជំនាញ​កំពុង​រៀបចំ ប្រគល់ជូន​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​ប៉ូលិស​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​តាម​នីតិវិធី​។​

    យ៉ាងណាក៏ដោយ បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍ ជួន ណា​រិន្ទ នៅសល់​បក្ខពួក​រត់​រួច​ចំនួន​២​នាក់ ដែល​លោក​ស្គាល់​អត្តសញ្ញាណ​ហើយ​នោះ  កម្លាំង​ជំនាញ កំពុងធ្វើការ​ស្រាវជ្រាវ តាម​ចាប់ខ្លួន​បន្តទៀត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់