adverise with khmeread 7ef9f10f f417 452c 8620 d18664b13a73

បើកឡាន​ដឹក​ដី​ក្រឡាប់​សង្កត់​ស្លាប់​អ្នកបើកបរ​

    កណ្តាល ៖ មាន​ករណី​គ្រោះ​ចរាចរណ៍​មួយ​បានកើត​ឡើង​នៅ​ថ្ងៃទី​០៦​ ឧសភា​ ឆ្នាំ​២០១៦វេលា​ម៉ោង​៣​ និង​៣០​នាទី​នៅ​ចំណុច​ផ្លូវ​ស្ការ ភូមិ​ព្រែក​ចារ ឃុំ​សំបួរ ស្រុក​ល្វាឯម ខេត្តកណ្តាល បណ្តាលឱ្យ​អ្នកបើកបរ​ត្រូវ​រយ​ន​ត​ខ្លួនឯង​សង្កត់​ស្លាប់។​

    ប៉ូលិស​និយាយថា  ជនរងគ្រោះ​ឈ្មោះថា  ថុល ភេទ​ប្រុស អាយុ ប្រហែល ៣៧​ឆ្នាំ​មុខរបរ​ស៊ី ឈ្នួល​បើកឡាន​កែច្នៃ​ដឹក​ដី​លក់​តាម​ផ្ទះ មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ​បច្ចុប្បន្ន នៅ​ភូមិ​បឹង​ផ្សោត ឃុំ​ពាម​មាន​ជ​យ័ ស្រុក​ពាម​រ៍ ខេត្តព្រៃវែង​ និង​មាន​ប្រពន្ធឈ្មោះ ​គង់ ស៊ីថា រស់នៅ​ភូមិ​បឹង​ផ្សោត ស្រុក​ពាម​រ៍​ ខេត្ត​ព្រៃ​វ​វែង​មុខរបរ​កម្មករ​កាត់ដេ​រ​។​

    ប៉ូលិស​ប​ន្ថ​ថា នៅ​ថ្ងៃកើតហេតុ​ខាងលើ ជនរងគ្រោះ​បាន​បើកឡាន​កែច្នៃ​ដឹក​ខ្សាច់​ពី​មាត់ទន្លេ​យកទៅលក់​តាម​ផ្ទះ​ពេល​បើក​មកដល់​ចំណុចកើតហេតុ​បាន​បើក​ឡើងលើ​ផ្លូវធំ​ឡាន​បើក​ឡើង​មិន​រួច​ថយ​មក​ក្រោយ​ជនរងគ្រោះ​បាន​ជាន់​ហ្រែ្គ​រ​បន្ថែម​ធ្វើឱ្យ​ឡាន​វិល​ទទឹងផ្លូវ​ផ្អៀង​ក្រឡាប់​ឡាន​បោក​ជនរងគ្រោះ ​និង​ចិញ្ចើមផ្លូវ​ហើយ​ឡាន​បាន​សង្កត់ពីលើ​ជនរងគ្រោះ​ចំពាក់​កណ្ដាល​ខ្លួន ​និង​ជើង​បណ្ដាល​ឱ្យស្លាប់​នៅ​កន្លែងកើតហេតុ​ភ្លាម​។​

    ក្រោយពី​ពិនិត្យ​ចប់​សមត្ថកិច្ច​ប៉ូលិស​បានប្រគល់​សាកសព​ជូន​គ្រួសារ​ជនរងគ្រោះ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់