adverise with khmeread A106718d 288c 4100 a6d0 1e6a2dfed2ab

ក្មេងឃ្វាលគោ​លេង​គ្រាប់​សល់​ពី​សម័យ​សង្គ្រាម​ផ្ទុះ​ស្លាប់​២​របួស​១

    ឧ​ត្ត​រ​មានជ័យ ៖ មាន​ក្មេង ចំនួន៣នាក់ ដើរ​ឃ្វាលគោ នៅ​ចំណុច​វាលស្រែ​ខាងកើត ភូមិក​ណ្តែ​ក សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧត​តរ​មានជ័យ ប្រទះឃើញ​គ្រាប់ មិន​ស្គាល់​ម៉ាក សល់​ពី​សម័យ​សង្គ្រាម យកមក​បោក​លេង បណ្តាលឱ្យ​ផ្ទុះ ស្លាប់ មនុស្ស២នាក់ និង​របួសធ្ងន់១នាក់ កាលពី​វេលា​ម៉ោង​១១ និង​៤៥​នាទី​ថ្ងៃទី៦ ខែ​ឧសភា ​ឆ្នាំ​២០១៦​នេះ។​

    ប៉ូលិស​និយាយថា កុមា​រងគ្រោះ​ទី១-ឈ្មោះ សៀង លី ភេទ​ប្រុស អាយុ១២ឆ្នាំ រស់នៅ​ភូមិក​ណ្តែ​ក សង្កាត់​-​ក្រុង​សំរោង (​ស្លាប់​នៅ​កន្លែងកើតហេតុ​) ,​ទី២- ឈ្មោះ ចាន់ សាន់ ភេទ​ប្រុស អាយុ១៤ឆ្នាំ រស់នៅ​ភូមិក​ណ្តែ​ក សង្កាត់​-​ក្រុង​សំរោង (​ស្លាប់​នៅ​កន្លែងកើតហេតុ​) និង​ទី​៣- ឈ្មោះ ទុយ ចំរើន ភេទ​ប្រុស អាយុ១៥ឆ្នាំ រស់នៅ​ភូមិក​ណ្តែ​ក សង្កាត់​-​ក្រុង​សំរោង​របួសធ្ងន់​។​

    ក្នង​ករណីនេះ​សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​ភ្លាមៗ រួច​ប្រគល់​សព​ឱ្យ​ឪពុកម្តាយ​ធ្វើបុណ្យ​តា​ម្រ​ពៃ​ណី ចំណែក​កុមារ​ដែល​របួសធ្ងន់​ប​ញ្ជូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់