adverise with khmeread C52721d0 922c 47c6 9fdb cdaa008d4a8c

ឆេះ​ផ្ទះល្វែង​នៅ​ម្តុំ​សំណង់​១២​ទាំងយប់​ឆេះ​អស់​១៥​ភាគរយ​

    ភ្នំពេញ ៖ មាន​ករណី​គ្រោះថ្នាក់​អគ្គីភ័យ​មួយ​កើតឡើង​នៅវេលា​ម៉ោង​៨ ​និង១០​នាទី យប់​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០១៦​នេះ នៅផ្ទះ​លេខ​H1 ,H2 (​ប្លុក​សំណង់​12) ផ្លូវ​លេខ​២៦៥​ក្រុម​៣៦ ភូមិ​១៣ សង្កាត់​ទឹកល្អក​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ឆេះ​អស់​១៥​ភាគរយ។​

    ប៉ូ​លិ​និយាយថា ម្ចាស់ផ្ទះ​ឈ្មោះ​ លឹម អៀង​ម៉េង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរពាណិជ្ជករ។ ​មូលហេតុ ប៉ូលិស​កំពុង​ស្រាវជ្រាវ​ហើយ​ផ្ទះ​ដែល​ឆេះ​ប្រភេទ​សំណង់ផ្ទះ​ល្វែង ទំហំ​0៨​ម៉ែត្រ​X១៦​ម៉ែត្រ ទំហំ​នៃ​ការខូចខាត​ឆេះ​សម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ​អស់ ប្រហែល​១៥​ភាគរយ។​

    ប៉ូលិស​បន្តថា ប្រតិ​បត​តិ​កា​នេះ​ប៉ូលិស​បានចេញ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​០៧​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន០៤​ឡាន ហើយ អគ្គីភ័យ​ពន្លត់​ចប់ នៅ​ម៉ោង​៨​ និង​៤០​នាទី​យប់​នា​ថ្ងៃខែ​ឆ្នាំ​ដដែល៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់