adverise with khmeread 1

ក្រេប​ភេសជ្ជៈ​នេះហើយ​នឹង​ជួយ​លោកអ្នក​បាត់​ចំណង់​ជក់បារី​យ៉ាង​មាន​ប្រសិទ្ធភាព​ក្នុងពេល​ត្រឹម ៣ សប្តាហ៍​

    ​ក្នុង​អត្ថបទ​នេះ អ្នកនឹង​បានដឹង​ពី​ប្រភេទ​ភេសជ្ជៈ​មួយ ដែល​ជួយ​អ្នក​ឈប់​ជក់បារី​ក្នុងពេល​ត្រឹមតែ ៣ សប្តាហ៍​ប៉ុណ្ណោះ​។ លោកអ្នក​គួរ​ណែនាំ​ភេសជ្ជៈ​នេះ​ដល់​មិត្តភក្តិ និង​គ្រួសារ ដែល​កំពុង​ជក់បារី​។ ក្រៅពី​ជាតិ​នីកូទីន​ដ៏​គ្រោះថ្នាក់ អ្នក​ជក់បារី​បាន​ស្រូបយក​ជាតិគីមី​ផ្សេងទៀត​ប្រហែល ៧.០០០ ប្រភេទ​។ ជាតិគីមី​ទាំងនេះ​បង្ក​គ្រោះថ្នាក់​សឹងតែ​គ្រប់​សរីរាង្គ​ទាំងអស់​ក្នុង​រាងកាយ​។ បារី​ជួយ​បង្កើន​ហានិភ័យ​ក្នុង​ការកើត​ជំងឺ​សរសៃឈាម​បេះដូង​ពី ២ ទៅ ៤ ដង​ឯណោះ ជំងឺស្ត្រូក (​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​) ៣ ទៅ ៤ ដង ជំងឺមហារីក​សួត ២៥ ដង​ចំពោះ​បុរស និង​មហារីក​សួត​ចំពោះ​ស្ត្រី ២៦ ដង​។ 

​    ​* លោកអ្នក​គួរ​សាក​ឱសថ​សាមញ្ញ​នេះ​។ វា​នឹង​ជួយ​លោកអ្នក​ផ្តាច់​ទម្លាប់​អាក្រក់​នេះ ហើយ​អ្នក​នឹងមាន​អារម្មណ៍​អស្ចារ្យ​ឡើងវិញ​។ គ្រឿងផ្សំ​ឱសថ​នេះ​មាន​លក្ខណៈសាមញ្ញ​និង​ងាយ​ធ្វើ​បំផុត​។ លោកអ្នក​គ្រាន់តែ​អនុវត្តតាម​ការណែនាំ​ដូចខាងក្រោម​៖
​    ​
​    ​* គ្រឿងផ្សំ​
​    ​- ម្សៅ​មេនំ​ប៉័ង (Baking Soda) ១ ស្លាបព្រា​កាហ្វេ​
​    ​- ទឹក​មួយ​កែវ (២៥០ មិ​ល្លី​លីត្រ​) 

​    ​* វិធី​ធ្វើ​
​    ​ដាក់​ម្សៅ​ចូល​ទឹក​មួយ​កែវ​រហូត​ទាល់តែ​វារ​លាយ​អស់​ក្នុង​ទឹកជា​ការ​ស្រេច​។ 

​    ​* របៀប​ប្រើ​
​    ​ត្រូវ​ប្រាកដថា លោកអ្នក​ពិសា​វា ២ កែវ​ក្នុង​មួយថ្ងៃ សម្រាប់​រយៈពេល ២ សប្តាហ៍​ជាប់​គ្នា​។ ប្រសិនបើ​ចង់​ពិសា​ក្នុង​សប្តាហ៍​ទី​បី លោកអ្នក​អាចធ្វើ​បាន ប៉ុន្តែ លោកអ្នក​គួរ​ពិសា​តែមួយ​ថ្ងៃ​ទៀត​បាន​ហើយ​សម្រាប់​សប្តាហ៍​ទី ៣​។ 

​    ​ចំណាំ​៖ ត្រូវ​លាយ​ទឹក​នេះ​ខ្ពុ​ល​មាត់​ភ្លាមៗ នៅពេល​លោកអ្នក​ពិបាក​ទ្រាំ​ជក់បារី​ខ្លាំងពេក​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ឡាយ​ហេ​ត​ឡាញ​

អ្នកនឹងចូលចិត្ត

មតិយោបល់