adverise with khmeread 1462180463 1

៨ ពណ៌​នេះ​មិន​ត្រឹមតែ​ជួយ​លើ​សោភណភាព​ផ្ទះ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ​លើក​ហុងស៊ុយ​ថែមទៀត​

    ​ការជ្រើសរើស​ពណ៌​លម្អ​ផ្ទះ​ត្រូវ​តាម​ក្បួនខ្នាត​នឹងធ្វើ​ឱ្យ​គ្រប់គ្នា​រស់នៅក្នុង​ផ្ទះ​មានសំណាង និង​មាន​ហុងស៊ុយ​ទ្រព្យសម្បត្តិ​ហូរ​ចូល​ដូច​ភ្លៀង​ស្រោច​ពីលើ​មេឃ​។ ហុងស៊ុយ​សំណាង និង​លុយកាក់​មាននៅ​គ្រប់កន្លែង​រាប់​ចាប់ពី​ទ្វារ​ចូល​ផ្ទះ បង្អួច និង​ទ្វារ​បន្ទប់ដេក បន្ទប់ទទួលភ្ញៀវ និង​បន្ទប់​ផ្សេងទៀត​។ 

​    ​១. ពណ៌​លឿង​
​     ពណ៌​លឿង​តំណាងឱ្យ​ថាមពលព្រះអាទិត្យ​សម្រាប់​ប្រើ​នៅផ្ទះ​បាយ បន្ទប់ទទួលភ្ញៀវ និង​បន្ទប់ទឹក​។ 

​    ​២. ពណ៌​ក្រហម​
​    ​ពណ៌​ក្រហម​តំណាងឱ្យ​ភាពរុងរឿង ភាព​រីករាយ និង​អំណាច​ខ្លាំងក្លា​សម្រាប់​ប្រើ​នៅ​បន្ទប់​គេង​។ ចំពោះ​ចិន ពណ៌​ក្រហម​នាំមក​នូវ​សំណាង និង​សុភមង្គល​។ ចំពោះ​ឥណ្ឌា ពណ៌​នេះ​តំណាងឱ្យ​ស្នេហា​ផ្អែមល្ហែម និង​មហិច្ឆតា​។​

​    ​៣. ពណ៌​បៃតង​
​    ​ពណ៌​បៃតង​តំណាងឱ្យ​ហុងស៊ុយ​សន្តិភាព ដែល​ពោរពេញ​ទៅដោយ​ថាមពល និង​ការច្នៃប្រឌិត​ថ្មី​។ ពណ៌​នេះ​អាច​ប្រើ​បាន​គ្រប់កន្លែង​។ 

​    ​៤. ពណ៌​ទឹកក្រូច​
​    ​ពណ៌​នេះ​តំណាងឱ្យ​ការចុះ​សម្រុង​ក្នុងសង្គម​ប្រកបដោយ​ភាព​វិជ្ជមាន និង​មេត្តាធម៌​។ ពណ៌​នេះ​គួរប្រើ​សម្រាប់​សា​ឡុង ចង្ក្រាន​បាយ និង​បន្ទប់​គេង​។​

​    ​៥. ពណ៌​ស​
​    ​ពណ៌​ស​ជា​ពណ៌​ហុងស៊ុយ​តំណាងឱ្យ​ភាព​បរិសុទ្ធ និង​ភាព​រ៉ូ​មែន​ទិ​ករ​វាង​គូស្នេហ៍​។ ពណ៌​នេះ​គួរប្រើ​សម្រាប់​ជញ្ជាំង​ផ្ទះ និង​ពិ​ដាន​ក្នុង​បន្ទប់​គេង​។ 

​    ​៦. ពណ៌​ស្វាយ​
​    ​ពណ៌​ស្វាយ​តំណាងឱ្យ​ភាព​ស្ងប់​សុខ និង​សុខសាន្ត​ក្នុង​គ្រួសារ​សម្រាប់​ប្រើ​នៅ​ជញ្ជាំង​បន្ទប់​គេង គ្រែ ខ្នើយកើយ និង​របស់​ប្រើប្រាស់​ផ្សេងៗ​។ 

​    ​៧. ពណ៌​ផ្កាឈូក​
​    ​ពណ៌​ផ្កាឈូក​តំណាងឱ្យ​ស្នេហា​ដ៏​ស្រទន់​និង​ផ្អែមល្ហែម​។ ពណ៌​នេះ​គួរប្រើ​សម្រាប់​បន្ទប់​គេង និង​បន្ទប់​បោកគក់​ខោអាវ​។ 

​    ​៨. ពណ៌​ខ្មៅ​
​    ​ពណ៌​ចុង​ក្រោយនេះ​តំណាងឱ្យ​ថាមពល និង​កម្លាំង​ឥត​ស្រកស្រុត​។ ជាធម្មតា​គេ​ប្រើ​វា​ផ្គួប​ជាមួយនឹង​ពណ៌​ស​។ ទ្វារ​ចូល​ផ្ទះ ទ្វារ​ចូល​ផ្ទះបាយ និង​ពិ​ដាន​បន្ទប់​គេង​គួរប្រើ​ពណ៌​ពីរ​នេះ​លាយ​ចូលគ្នា​។​

​    ​អនុវត្តតាម​ពណ៌​ទាំងនេះ​ត្រូវចំ​កន្លែង វា​នឹង​ជួយ​នាំមក​នូវ​ហុងស៊ុយ​សំណាង និង​លុយកាក់​ចូល​ផ្ទះ​។ លោកអ្នក​បាន​ប្រើប្រាស់​ត្រូវ​ពណ៌​តាម​ទីកន្លែង​ផ្សេងៗ​ក្នុងផ្ទះ​ហើយ​ឬ​នៅ​? បើ​មិនទាន់​ធ្វើ​បានទេ សូម​សាកល្បង​កែលម្អ​ពណ៌​សា​ឡើងវិញ ហើយ​ចាំ​មើលថា​តើ​ហុងស៊ុយ​របស់លោក​អ្នកនឹង​ប្រែ​ទៅជា​ល្អ​កម្រិតណា​៕

adverise with khmeread
ប្រភព៖ khmer-read

អ្នកនឹងចូលចិត្ត

មតិយោបល់