adverise with khmeread Images 5

របៀប​កម្ចាត់​ខ្លាញ់​កំភួនដៃ​, លំ​ហាត់ប្រាណ​ល្អៗ​និង​គន្លឹះ​ដើម្បី​ទប់ស្កាត់​ខ្លាញ់​កំភួនដៃ​

    ​កំណកខ្លាញ់​ច្រើនឡើង​ក្នុង​តំបន់​ដៃ​គឺជា​ហេតុផល​ដែល​ធ្វើឱ្យមាន​ខ្លាញ់​កំភួនដៃ​។ ខ្លាញ់​ត្រង់​កន្លែង​ផ្សេង​នៃ​រាងកាយ​ងាយស្រួល​កម្ចាត់​ចេញ​ទេ ប៉ុន្តែ​ខ្លាញ់​នៅ​កំភួនដៃ​គឺ​មិន​ងាយស្រួល​កម្ចាត់​ចេញ​ឡើយ​។ 

​    ​របប​អាហារ​មិនល្អ​ក៏​ជា​ហេតុផល​ធ្វើឱ្យមាន​ខ្លាញ់​កំភួនដៃ​ផងដែរ​។ វ័យ​ជរា​និង​កម្សោយ​ការរំលាយ​អាហារ​ជា​មូលហេតុ​មួយទៀត​ដែល​ធ្វើឱ្យ​កើត​ខ្លាញ់​កំភួនដៃ​។ 

​    ​កង្វះ​លំ​ហាត់ប្រាណ និង​សកម្មភាព​រាងកាយ​នាំទៅដល់​ការកកើត​ខ្លាញ់​ក្នុង​រាងកាយ ក្នុងនោះ​ក៏មាន​នៅ​កំភួនដៃ​ដែរ​។​

​    ​តាមរយៈ​លំ​ហាត់ប្រាណ​មួយចំនួន លោកអ្នក​នឹង​ស្រក​ខ្លាញ់​កំភួនដៃ និង​ទទួល​បានដៃ​ស្អាត​ត្រឡប់មកវិញ​។ 

​    ​* គន្លឹះ​ក្នុងការ​ទប់ស្កាត់​ខ្លាញ់​កំភួនដៃ​
​    ​រឿង​ទីមួយ​ដែល​លោកអ្នក​ត្រូវធ្វើ​ដើម្បី​ទប់ស្កាត់​ខ្លាញ់​កំភួនដៃ​គឺ​យកចិត្តទុកដាក់​ចំពោះ​របប​អាហារ​។ របប​អាហារ​មិន​ត្រឹមត្រូវ​គឺជា​ហេតុផល​ធ្វើឱ្យ​កើត​ខ្លាញ់​កំភួនដៃ​។ លោកអ្នក​គួរ​ពិសា​បន្លែ​ផ្លែឈើ​ឱ្យបាន​ច្រើន​។ វា​នឹង​ជួយ​ឱ្យ​លោកអ្នក​ឆ្អែត និង​ទទួលទាន​ជាតិ​កូ​ឡេ​ស្ទើ​រ៉ូ​ល​ទាប​ក្នុងពេល​ជាមួយគ្នា​។ 

​    ​១. ផឹកទឹក​ឱ្យ​ច្រើន​
​    ​ទឹក​មាន​សារៈសំខាន់​ណាស់ ព្រោះ​វា​ជួយ​ព​ន្លឿ​ន​ការរំលាយ​អាហារ​។ ផឹកទឹក​មុន​អាហារ​ទាំងបី​ពេល​។ តាម​វិធី​នេះ អ្នកនឹង​ពិសា​អាហារ​តិច និង​ជាតិ​កាល់​ឡូរី​តិច​។ 

​    ​២. ពិសា​តែ​បៃតង​
​    ​តែ​បៃតង​មួយ​កែវ​រាល់ពេល​ព្រឹក​ជាការ​ល្អ​បំផុត​សម្រាប់​លោកអ្នក​។ វា​ជួយ​បង្កើន​ថាមពល​ដើម្បី​ដុត​កាល់​ឡូរី​។ ផឹក​បី​បួន​ពែង​ក្នុង​មួយថ្ងៃ​ពេញ​នឹង​ជួយ​ដុត​ខ្លាញ់​និង​បង្កើន​ការរំលាយ​អាហារ​។ 

​    ​៣. ប្រើ​ជណ្តើរ​ធម្មតា​ជាជាង​ជណ្តើរយន្ត​
​    ​ប្រសិនបើ​លោកអ្នក​ចង់​ដុត​ជាតិ​កាល់​ឡូរី​ឱ្យបាន​ច្រើន ត្រូវ​ឡើង​តាម​ជណ្តើរ​ធម្មតា​ជាជាង​ជណ្តើរយន្ត​។ 

​    ​របប​អាហារ​ត្រឹមត្រូវ​និង​លំ​ហាត់ប្រាណ​ទៀងទាត់​នឹង​ជួយ​ឱ្យ​ខ្លាញ់​កំភួនដៃ​ស្រក​មក​ស្អាត​ដូចដើម​វិញ​។ 

​    ​* វីដេអូ​នេះ​បង្ហាញ​របៀប​ហាត់ប្រាណ​ល្អ​បំផុត​ដើម្បី​ដុត​ជាតិ​ខ្លាញ់​កំភួនដៃ​នៅផ្ទះ​ដោយ​ខ្លួនឯង​៕

 

adverise with khmeread
ប្រភព៖ ម៉ា​យ​ហ៊ែ​ល​ស៊ី​

អ្នកនឹងចូលចិត្ត

មតិយោបល់