adverise with khmeread Ad 191381411

កីឡាករ​វាយ​តេ​ន្នី​ស Andy Murray ឈ្នះ​ពានរង្វាន់​បុគ្គល​ឆ្នើម​ក្នុង​វិស័យ​កីឡា​សម្រាប់​ឆ្នាំ ២០១៥

​កីឡាករ​វាយ​តេ​ន្នី​ស​ល្បីឈ្មោះ Andy Murray ទើបតែ​ត្រូវ​បានប្រកាស​ជា​ជ័យលាភី​សម្រាប់​ពានរង្វាន់ បុគ្គល​ឆ្នើម​ក្នុង​វិស័យ​កីឡា​សម្រាប់​ឆ្នាំ ២០១៥ (Sports Personality of the Year 2015) កាលពី​យប់​ថ្ងៃអាទិត្យ​។ 

​មុននឹង​ទទួលបាន​ពានរង្វាន់​នេះ កីឡាករ​វាយ​តេ​ន្នី​ស​សញ្ជាតិ​អង់គ្លេស​វ័យ ២៥ ឆ្នាំ​រូបនេះ​បាន​ក្លាយជា​បេក្ខភាព​ឈានមុខ​គេ​រួចទៅហើយ​សម្រាប់​រង្វាន់​នេះ និង​បាន​ផ្តួល​កីឡាករ​ពីរ​នាក់​ទៀត​ដើម្បី​យក​រង្វាន់​មហា​កិត្តិយស​នេះ​គឺ កីឡាករ​បាល់ឱប Kevin Sinfield និង កីឡាការិនី​រត់ប្រណាំង Jessica Ennis-Hill ដែល​ជាប់​លេខ ២ និង​លេខ ៣ រៀងៗ​ខ្លួន​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​។ 

Murray បាន​ក្លាយជា​មនុស្ស​ទី​បួន ដែល​ឈ្នះ​ពានរង្វាន់​នេះ​បាន​ពីរដង ដោយ​តាម​ពីក្រោយ​កីឡាករ​ប្រណាំង​រថយន្ត Nigel Mansell, កីឡាករ​ប្រដាល់ Henry Cooper និង កីឡាករ​ប្រណាំង​រថយន្ត Damon Hill​។  

​គ្មានអ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ នៅពេលដែល​ក្រុម Davis Cup ចក្រភព​អង់គ្លេស​របស់​កីឡាករ Murray លើក​ពានរង្វាន់​ក្រុម​វាយ​តេ​ន្នី​ស​ឆ្នើម​ប្រចាំឆ្នាំ បន្ទាប់ពី​ផ្តួល​ក្រុម​មកពី​បែលហ្ស៊ិក​កាលពី​ខែ​មុន​។ 

​រឿង​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​សាទរ​បំផុត​នៅ​ទីក្រុង Belfast របស់​អៀរ​ឡង់​ខាងជើង​គឺ​នៅពេលដែល​លោក Michael O’Neill ត្រូវបាន​ជ្រើស​ជា​គ្រូបង្វឹក​ឆ្នើម​ប្រចាំឆ្នាំ បន្ទាប់ពី​ដឹកនាំ​ក្រុម​ជម្រើសជាតិ​បាល់ទាត់​អៀរ​ឡង់​ខាងជើង​ឲ្យ​ឡើងទៅ​លេង​នៅ Euro 2016 នៅ​ប្រទេស​បារាំង​៕ 

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់