adverise with khmeread 213

អាហារ ១០ មុខ​នេះ​គឺ​សម្រាប់​បញ្ចុះ​សម្ពាធ​ឈាម​ចំពោះ​អ្នកជំងឺ​លើសឈាម​និង​មនុស្ស​ទូទៅ​

    ​សម្ពាធ​ឈាម​គឺជា​កម្លាំង​បង្កើតឡើង​ដោយ​ឈាម​នៅលើ​ភ្នាស​សរសៃឈាម ខណៈ​បេះដូង​កំពុង​បូម​ឈាម​។ ប្រសិនបើ​សម្ពាធ​ឈាម​ចេះតែ​លើស​សឹង​រាល់ថ្ងៃ វា​អាច​នាំឱ្យ​កើត​បញ្ហា​សុខភាព​ជាច្រើន​ដូចជា ជំងឺ​សរសៃឈាម​បេះដូង ជំងឺស្ត្រូក​ឬ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ខ្សោយបេះដូង ខ្សោយតម្រងនោម ។​ល​។ ជំងឺលើសឈាម​ត្រូវការ​ពេលវេលា​ច្រើន​ឆ្នាំ​ដើម្បី​វិ​វ​ឌ្ឍ​ខ្លួន ហើយ​វា​ប៉ះពាល់​មនុស្ស​គ្រប់គ្នា​។ ជំងឺ​នេះ​អាច​ពិនិត្យ​ដឹង​យ៉ាង​ងាយ និង​អាច​ត្រួតត្រា​បាន​ជាមួយនឹង​របប​អាហារ​ត្រឹមត្រូវ និង​លំ​ហាត់ប្រាណ​។ អាកា​រៈ​ជំងឺលើសឈាម​មានដូចជា ឈឺក្បាល ក្អួតចង្អោ វិលមុខ ។​ល​។ មាន​ថ្នាំ​តាម​វេជ្ជបញ្ជា​មួយចំនួន​អាច​គ្រប់គ្រង​ជំងឺលើសឈាម​បាន ប៉ុន្តែ​ភាគច្រើន​គឺ​សុទ្ធ​តែមាន​ផលប៉ះពាល់​។ លោកអ្នក​អាច​បន្ថយ​សម្ពាធ​ឈាម​បាន​តាម​វិធី​ធម្មជាតិ​ដោយ​ទទួលទាន​អាហារ​ទាំង ១០ មុខ​ខាងក្រោម​នេះ​។ 

​    ​១. ផ្លែ​បឺ​រ ឬ Avocado៖ ពិសា​ទឹក​ផ្លែ​បឺ​រ​មួយថ្ងៃ ១ កែវ (២២០ មិ​ល្លី​លីត្រ​)​។ 
​    ​២. ស្ពៃ​ស្ពី​ណា​ច់ (Spinach)៖ ធ្វើជា​ទឹក​បន្លែ​សម្រាប់​ពិសា​១​ថ្ងៃ ១ កែវ (១៤០ មិ​ល្លី​លីត្រ​)​។ 
​    ​៣. ទឹកដោះគោឆៅ​៖ ពិសា​បី​កែវ​ក្នុង​មួយថ្ងៃ​។ 
​    ​៤. សណ្តែកខៀវ​សណ្តែកក្រហម​៖ អាច​លាយ​ជាមួយ​សាឡាដ​ឬ​ញាំ​បន្លែ​ផ្សេងៗ​។ 
​    ​៥. ខ្ទឹមស​៖ ពិសា​ទាំង​ស្រស់​មួយថ្ងៃ ១ កំពឹស​ឱ្យបាន ២ ទៅ ៣ ខែ​។ 
​    ​៦. ចេក​៖ ពិសា​យ៉ាងតិច ១ ផ្លែ​រាល់ថ្ងៃ​។​
​    ​៧. គ្រាប់​អាល់​ម៉ុង (Almond)៖ គួរ​ពិសា​មួយ​ក្តាប់ដៃ​រាល់ថ្ងៃ​។​
​    ​៨. ដំឡូងបារាំង​៖ ពិសា​ទឹក​ដំឡូងបារាំង ២៥០ មិ​ល្លី​លីត្រ​រាល់ថ្ងៃ​ឱ្យបាន​ពីរ​ខែ​។ 
​    ​៩. ស្ពៃ​ចិន ឬ​ខិ​ន​ឆាយ​ធំ (Celery)៖ ពិសា​យ៉ាងតិច ៣ ទង​រៀងរាល់ថ្ងៃ ស្រុះទឹកក្តៅ​បន្តិច តែ​កុំឱ្យ​ឆ្អិន​ខ្លាំង​។​
​    ​១០. សូកូឡា​ខ្មៅ​៖ (​ទទួលទាន ១ ដុំ​តូច​រាល់ថ្ងៃ​ឱ្យបាន​បី​ខែ​)​។​

​    ​លោកអ្នក​អាច​ជ្រើសរើស​មួយ​ឬ​ច្រើន​ក្នុងចំណោម ១០ មុខ​នេះ តាម​ចំណង់​ចំណូលចិត្ត​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ហ៊ែ​ល​ស៊ី​

អ្នកនឹងចូលចិត្ត

មតិយោបល់