adverise with khmeread 05

វិធី​ស្រុស​ងាវ​តាមបែប​ថៃ​មួយ​នេះ​ធានា​ឆ្ងាញ់​បះសក់ ហើយ​ថែមទាំង​គ្មាន​ក្អែល​ដី​រំខាន​មាត់​ទៀត​! សូមកុំ​ប្រាប់​នរណា​ឱ្យសោះ​!!!

    ​១. ជ្រើសរើស​ងាវ​ស្រស់​។ ងាវ​ស្រស់​ឬ​ងាវ​រស់​ជាធម្មតា​បិទមាត់​របស់​វា​ជិត ឬ​មាន​លៀន​សាច់​ចេញ​ក្រៅ​សំបក​។ លោកអ្នក​អាចយ​កដៃ​ចាប់ទាញ​មើលថា​តើ​សំបក​វា​តឹង​ណែន​ឬក៏​អត់​។ ប្រសិនបើ​ងាវ​នោះ​ងាប់ វា​នឹង​ចំហ​មាត់​របស់​វា ឬ​ចាប់​បើក​មាត់​ចេញ​យ៉ាង​ស្រួល​។ 

​    ​២. ត្រាំ​ងាវ​ក្នុង​ទឹកស្អាត​ចោល​រយៈពេល ១ ម៉ោង​ដើម្បីឱ្យ​វា​ខ្ជាក់​ក្អែល​ដី​ចេញ​ឱ្យ​អស់ពី​សំបក​ងាវ​។ 

​    ​៣. ដាំទឹក​ក្តៅ​ឱ្យ​ពុះ រួច​ដាក់​ទឹកខ្មេះ ២ ស្លាបព្រា​បាយ ឬ​ក្រូចឆ្មា ២ ស្លាបព្រា​បាយ​។ ចាប់ផ្តើម​ដាក់​ងាវ​ស្រុស​ក្នុង​ទឹក​ក្តៅ​រយៈពេល ២០ វិនាទី​។ បន្ទាប់​មកចាក់​ងាវ​ទាំងនោះ​ចូលក្នុង​ទឹកកក​ត្រជាក់​ស្រេ​ប​រយៈពេល ៣ នាទី​សឹម​ដក​ដាក់​ចាន​។ លោក​អ្នកនឹង​ទទួលបាន​ងាវ​ស្រុស​ដ៏​ឆ្ងាញ់​ប្លែក​មាត់ ខុសពី​ងាវ​ស្រុស​លក់​តាមផ្លូវ​រាប់សិប​ដង​ឯណោះ​។ 

​    ​ចុងក្រោយ​កុំ​ភ្លេច​ធ្វើ​ទឹកជ្រលក់ និង​រៀបចំ​ជីរ​ដើម្បី​បន្ថែម​ឱជា​រស​រឹតតែ​ឆ្ងាញ់​ទ្វេដង​៕

adverise with khmeread
ប្រភព៖ ស៊ែរ​ស៊ី​

អ្នកនឹងចូលចិត្ត

មតិយោបល់