adverise with khmeread Youtube

ក្រុមហ៊ុន Microsoft បង្ហាញ​គំរូ Touchscreen ដែល​អ្នក​មិនចាំបាច់​ចុច​លើ​អេក្រង់​ក៏​ទៅមុខ​ដែរ​

​    ​ក្រុមហ៊ុន Microsoft បង្ហាញ​ពីបទ​ពិសោធន៍ Touchscreen ថ្មី ដែល​អ្នក​មិនចាំបាច់​ចុច​លើ​អេក្រង់​ទូរស័ព្ទ​ក៏​ដំណើរការ​ដែរ​។​

​    ​អេក្រង់​ប្រកបទៅដោយ​ភាព​ច្នៃប្រឌិត អភិវឌ្ឍន៍​ដោយ​ក្រុម​ស្រាវជ្រាវ​មួយ​នៅ​មន្ទីរពិសោធន៍ Microsoft  Research Lab របស់​ក្រុមហ៊ុន ដោយ​ប្រើ​នូវ Array Sensor នៅ​ពីមុខ​និង​សងខាង​នៃ​ទូរស័ព្ទដៃ​ដើម្បី​ចាប់យក​ម្រាមដៃ​របស់​អ្នកប្រើប្រាស់ នៅពេលដែល​ដៃ​របស់​អ្នកប្រើប្រាស់​ហោះ​សំកាំង​នៅលើ​អេក្រង់​។​

​    ​យ៉ាងណាក្ដី មិនមាន​ការរំពឹងទុក​ទូរស័ព្ទ​ថ្មី​ណាមួយ​ជាមួយនឹង​មុខងារ​នេះ​លក់​នៅលើ​ទីផ្សារ​ក្នុងពេល​ឆាប់ៗ​នោះឡើយ​។ ដូច​ក្នុង​របាយការណ៍​របស់​វេ​ប​សាយ The Verge ក្នុង​ឆ្នាំ​២០១៤ ថា ក្រុមហ៊ុន Microsoft បានគ្រោង​នាំចេញ​ទូរស័ព្ទដៃ Windows Phone ប៉ុន្ដែ​គម្រោង​ត្រូវបាន​លុបចោល បន្ទាប់ពី​អ្នក​ផលិតកម្ម​វិធី​ជួប​ការលំបាក​ក្នុងការ​បង្កើត​កម្មវិធី​ឱ្យ​ត្រូវ​ជាមួយនឹង​មុខងារ​ថ្មី​នោះ​៕

 

adverise with khmeread
ប្រភព៖ independent

អ្នកនឹងចូលចិត្ត

មតិយោបល់