adverise with khmeread 1

Chamberlain នឹង​ត្រឡប់​ទៅ​ដេកពេទ្យ​របស់​ក្លឹប Arsenal ម្តងទៀត​បន្ទាប់ពី​របួស​ជង្គង់​

​    ​ខ្សែបម្រើ​របស់​ក្រុម​កាំភ្លើង​ធំ Arsenal កីឡាករ Alex Oxlade-Chamberlain អាច​នឹង​ខកខាន​ព្រឹត្តិការណ៍​យ៉ូ​រ៉ូ ២០១៦ ខណៈ​គ្រូបង្វឹក​លោក Arsene Wenger បាន​លាតត្រដាង​ឱ្យដឹងថា កីឡាករ​របស់គាត់​បា​ន​រងរបួស​ជង្គង់​ដែល​នឹង​រក្សា​គាត់​ឱ្យនៅ​ក្រៅ​ទីលាន​យ៉ាងហោចណាស់​ក៏​ពីរ​ខែ​ដែរ​។​

​    ​កីឡាករ​វ័យ ២២ ឆ្នាំ​រូបនេះ​មិនទាន់បាន​លេង​សូម្បី​តែមួយ​ប្រកួត​បន្ទាប់ពី Arsenal ចាញ់ Barcelona កាលពី​ខែកុម្ភៈ​។​

​    ​ដោយ​បង្ហាញខ្លួន​បាន ៣៣ លើក​ក្នុង​រដូវ​កាល​នេះ Chamberlain បាន​ស្ថិតក្នុង​ដំណើរ​ការល្អ​និង​បានកំណត់​ឱ្យ​លេង​ក្នុងការ​ប្រកួត​យុវជន Arsenal ក្រោយ​ម​អាយុ ២១ ឆ្នាំ​កាលពីដើម​សប្តាហ៍​នេះ​។​

​    ​ប៉ុន្តែ​នៅពេលនេះ​អ្វីៗ​បានបញ្ចប់ ដោយសារ​បញ្ហា​ជង្គង់​ជា​លើក​ទី​ពីរ​របស់គាត់ ហើយ​គាត់​អាច​នឹង​ខកខាន​ព្រឹត្តិការណ៍​បាល់ទាត់​អឺរ៉ុប​នៅ​ប្រទេស​បារាំង​ខាងមុខ​៕

adverise with khmeread
ប្រភព៖ talkSPORT

មតិយោបល់