adverise with khmeread 1

​កីឡាករ Liverpool ម្នាក់​សារភាពថា គាត់​ចង់​ក្លាយជា​អ្នកកីឡា​កាស​មុននឹង​ក្លាយជា​កីឡាករ​បាល់ទាត់​

​    ​នៅក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន Sport ខ្សែប្រយុទ្ធ Liverpool កីឡាករ Daniel Sturridge បាន​លាតត្រដាង​ថា គាត់​បាន​ចង់​ក្លាយជា​អ្នកកីឡា​កាស WWE មុននឹង​គាត់​ក្លាយជា​កីឡាករ​បាល់ទាត់​អាជីព​។​

​    ​គាត់​បាន​ប្រាប់ថា "​នៅពេលដែល​អ្នក​នៅ​ក្មេង អ្នក​មិនបាន​ដឹងថា កីឡាកាស​គឺជា​រឿង​ពិត​ឬក៏​បោកប្រាស់​ទេ​។ ប៉ុន្តែ​វា​គ្រាន់តែ​ជា​វិធី​ដែល​ពួកគេ​ធ្វើ​ជំនួញ​ប៉ុណ្ណោះ​។ វា​បានធ្វើឱ្យ​ខ្ញុំ​ពេញចិត្ត​ខ្លាំងណាស់ ហើយ​វា​បាន​ជំរុញ​ទឹកចិត្ត​ខ្ញុំ​! វា​ពិតជា​ល្អមើល​ណាស់​"​។​

​    ​នៅពេល​ត្រូវបាន​សួរថា​តើន​រណា​ជា​និមិត្តរូប​របស់គាត់ គាត់​បាន​ប្រាប់ថា The Undertaker៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់