1

​តួឯក​នៅ Champions League របស់ Real Madrid នឹង​អវត្តមាន​នៅ​ថ្ងៃអាទិត្យ​នេះ​

​    ​ខ្សែប្រយុទ្ធ​មុត​ស្រួច​របស់​ក្រុម​អធិរាជ​ស Real Madrid កីឡាករ Gareth Bale នឹងមិន​មានមុខ​នៅក្នុង​ការប្រកួត​ជាមួយ Valencia នៅ​ថ្ងៃស្អែក​នេះ​ទេ បន្ទាប់​តារា​រូបនេះ​បាន​រងរបួស​ជង្គង់​កាលពី​ប្រកួត​ជាមួយ Manchester City​។​

​    ​ទោះជា​យ៉ាងនេះ​ក្តី វា​គ្រាន់តែ​ជា​របួស​បន្តិចបន្តួច​ប៉ុណ្ណោះ ហើយ​ពេលវេលា​ព្យាបាល​អាច​ត្រឹមតែ ២ ទៅ ៣ ថ្ងៃ ប៉ុន្តែ​ក្រុមគ្រូពេទ្យ​បាន​ណែនាំ​ថា គាត់​មិនគួរ​ដាក់ឱ្យ​លេង​ក្នុង​ការប្រកួត​ក្នុង​សប្តាហ៍​នេះឡើយ ដើម្បី​ជៀសវាង​រឿង​អាក្រក់​ណាមួយ​កើតឡើង​៕

ប្រភព៖ Marca

មតិយោបល់