adverise with khmeread 1

ប្រិយមិត្ត Liverpool បន្ទោស​អតីត​គ្រូបង្វឹក​លោក Rodgers ក្រោយពី​ក្រុម Watford ស៊ី Liverpool ផុយៗ​ដោយ​លទ្ធផល ៣-០

​ប្រិយមិត្ត​ហង្ស​ក្រហម​បាន​វែកមុខ​អ្នក​ដែល​បានធ្វើ​ឲ្យ​ក្រុម​អន់​បន្ទាប់ពី​ទទួលរង​បរាជ័យ ៣-០ នៅ​ទឹកដី Watford កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។ 

​មុននឹង​ចាប់ផ្តើម លោក Jurgen Klopp និង​លោក Brendan Rodgers មានកំណត់​ត្រា​ដូចគ្នា​ក្នុង​ក្របខ័ណ្ឌ Premeir League ចាប់តាំងពី អតីត​គ្រូបង្វឹក​ត្រូវបាន​បណ្តេញចេញ​កាលពី​ខែតុលា​។ ប៉ុន្តែ​លោក Brendan Rodgers នៅតែ​ជាស​ត្រូវ​លេខ​មួយ​របស់​ប្រិយមិត្ត​ហង្ស​ក្រហម ដោយ​ក្រុម​អ្នកគាំទ្រ​បាន​ស្តីបន្ទោស​អតីត​គ្រូបង្វឹក​រូបនេះ​ថា​ទិញ​តែ​កីឡាករ​អន់ៗ​មកលេង​កាលពី​រដូវក្តៅ​មុន​។​

​កីឡាករ Nathan Ake ស៊ុត​បើកឆាក​ឲ្យ​ក្រុម Watford និង​កីឡាករ Odion Ighalo បាន​បន្ថែម​ពីរ​គ្រាប់​ទៀត ធ្វើ​ឲ្យ​ក្រុម​របស់លោក Jurgen Klopp រកបាន​តែមួយ​ពិន្ទុ​ប៉ុណ្ណោះ​ក្នុងជំនួប​បី​ប្រកួត​ចុងក្រោយ ដោយ​លទ្ធផល​បែបនេះ​បែរជា​ធ្វើ​ឲ្យ​ប្រិយមិត្ត Liverpool បែរ​កាណុង​បាញ់​អតីត​គ្រូបង្វឹក​លោក Brendan Rodgers នៅលើ​បណ្តាញ​សង្គម​ទៅវិញ​៕

adverise with khmeread
ប្រភព៖ ថក់ស្ប៉ត

មតិយោបល់