adverise with khmeread 1

​ទោះ​រកឃើញ​ជើងឯក BPL ក៏ដោយ ក៏ Spurs និង Arsenal នៅតែ​ចង់​បញ្ចប់​នៅ​ពីលើ​គ្នា​រៀងៗ​ខ្លួន​

​    ​គ្រូបង្វឹក Arsenal លោក Arsene Wenger នៅតែ​មានកូន​ចិត្ត​មួយ​ថា ការ​ប្រជែង​គ្នា​ជាមួយ​ក្រុម Tottenham ដើម្បី​បញ្ចប់​រដូវ​កាល​នៅ​លំដាប់​ទី​ពីរ​នៅ​មិនទាន់​ចប់​នៅឡើយ​ទេ​។​

​    ​បច្ចុប្បន្ន Spurs ដាច់ Arsenal តែ​បី​ពិន្ទុ​ប៉ុណ្ណោះ​ស្របពេល​ការប្រកួត​នៅសល់តែ​ពីរ​ប្រកួត ខណៈ​មាន់​ខ្នាយ​មាស​នឹង​ប៉ះ​ក្រុម Southampton និង Newcastle United រីឯ​កាំភ្លើង​ធំ​នឹង​ប៉ះ​ក្រុម Manchester City និង Aston Villa​។​

​    ​លោក Wenger បាន​និយាយថា "​វា​មិនទាន់​ចប់​នៅឡើយ​ទេ​! ចាំមើល​ថា​តើ​នឹងមាន​អ្វី​កើតឡើង​រហូតដល់​ចុងរដូវ​កាល​។ ប្រសិនបើ​ពួកគេ​បញ្ចប់​នៅលើ​ពួកយើង អ្នក​អាច​និយាយថា វា​បានតែ​ម្តង​ប៉ុណ្ណោះ​ព្រោះ​រឿងនេះ​មិនបាន​កើតឡើង​អស់​រយៈពេល ២០ ឆ្នាំ​មកហើយ​។ យើង​នឹង​ប្រយុទ្ធ​រហូតដល់​ទីបញ្ចប់​ដើម្បី​ប្រាកដថា យើង​មានឱកាស​ឡើងមក​ចំណាត់ថ្នាក់​ទី​ពីរ​"៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់