adverise with khmeread 1

Floyd Mayweather អាច​វិល​មក​សង្វៀន​ម្តងទៀត​បន្ទាប់ពី​តារា UFC ម្នាក់​ដុត​គាត់​ឈឺៗ​

​    ​បើ​យោងតាម​សារព័ត៌មាន The Sun បានឱ្យដឹងថា កីឡាករ​ក្បាច់គុណ​ចម្រុះ Conor McGregor អាច​នឹង​ប្រឈមមុខ​ជាមួយ​អ្នក​ប្រដាល់​មិនដែល​ស្គាល់​រសជាតិ​ចាញ់ Floyd Mayweather នៅក្នុង​ការប្រកួត​ដែលមាន​តម្លៃ​ថ្លៃ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​កីឡា​។​

​    ​The Sun បាន​រាយការណ៍​ទៀតថា McGregor អាច​ទទួលបាន ៧ លាន​ផោន​ពី​ការ​វ៉ៃ​នេះ​ស្របពេល Mayweather នឹង​ទទួលបាន ១០០ លាន​ផោន​។​

​    ​Mayweather ត្រូវបាន​ដឹងថា ធុញទ្រាន់​នឹង​ពាក្យសម្តី​របស់​កីឡាករ​សញ្ជាតិ​អៀរ​ឡង់ បន្ទាប់ពី​រូបគេ​បាន​អះអាងថា នឹង​ផ្តួល​អតីត​ជើងឯក​ពិភពលោក​រូបនេះ​ដោយ​ចំណាយពេល​ត្រឹមតែ ៣០ វិនាទី ហើយ Mayweather អាច​នឹង​វិល​ត្រឡប់មក​សង្វៀន​វិញ​ដើម្បី​បញ្ជាក់ប្រាប់ McGregor ថា​នរណា​ជា​ជើង​ខ្លាំង​។​

​    ​ការប្រកួត​នេះ​នឹង​ស្ថិតក្រោម​ច្បាប់​ប្រដាល់​ដ៏​តឹងតែង ជាមួយ​កីឡាករ​មកពី​ស្ថាប័ន MMA នឹងត្រូវ​តម្រូវឱ្យ​បញ្ចុះទម្ងន់ ១១ គីឡូក្រាម​៕

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់