adverise with khmeread 362974da 3640 4144 8a0a 0931593fa515

ប្លន់​យក​ម៉ូតូ​តាំងពី​ថ្ងៃ​ចូលឆ្នាំ ទើបនឹង​ចាប់ខ្លួនបាន​

     ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​ករណី​ប្លន់​ដោយ​ការ​ប្រើអាវុធខ្លី​ភ្ជុង់​គំរាម​យក​ម៉ូតូ ត្រូវបាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៥ ខែ​ឧសភា ​ឆ្នាំ​២០១៦​កន្លងទៅនេះ បន្ទាប់ពី​ពួកគេ​បានធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​កាលពី​ថ្ងៃទី​១៧ ខែ​មេសា​ ឆ្នាំ​២០១៦​វេលា​ប្រហែល​១២​ និង​៣០​នាទី​នៅ​ចំណុច​តាមផ្លូវ​សហព័ន្ធរុស្ស៊ី​ភូមិ​សេ​ប៉េសេ​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ។​

     ប៉ូលិស​និយាយថា កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​បាន​ល្បាត​តាម​បណ្តោយ​ផ្លូវ​ណត​ប្រឹ​ត សង្កាត់​ទឹកថ្លា​បាន​ឃាត់​ជនសង្ស័យ​ចំនួន​០២​នាក់​គឺ​ឈ្មោះ​ ៖ ទី១-​ឈ្មោះ​ ស៊ុំ ហី​ត​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់​នៅផ្ទះ​លេខ​៣០ ​ផ្លូវ​២០៤ ​ភូមិ​សែន​សុខ​ទី៦​ ​សង្កាត់​ឃ្មួញ​ ខណ្ឌ​សែខ​សុខ ​និង​ទី២-​ឈ្មោះ ​សាន វិសាល ​ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់​នៅផ្ទះ​លេខ​៣​អឺ​១ ​ផ្លូវ៩៣ ​សង្កាត់​ស្រះចក​ ខណ្ឌដូនពេញ។ សម្ភារៈ​វ​ត្តុ​តាង​ដកហូត​ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ាក​ហ្សូ​ម​មើ​អ៊ី​ច​ សេរី​២០១៦ ​ព៌​ណស ​គ្មាន​ស្លាក​លេខ លេខ​តួ​និង​ម៉ា​ស៊ីន​៦៨៩៧។​

     ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​០៥ ​ខែឧសភា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​ប្រហែល​០៥​ទៀបភ្លឺ កម្លាំង​ប៉ូលិស​បាន​ល្បាត​តាម​បណ្តោយ​ផ្លូវ​ណត​ប្រឹ​ត​(​សង្កាត់​ទឹកថ្លា​)​ឃើញ​ឈ្មោះ ​សាន វិសាល​ បើ​ក​ម៉ូតូ​ម៉ាក​ហ្សូ​ម​មើ​អ៊ី​ច សេរី​២០១៦ ​ព៌​ណស​ គ្មាន​ស្លាក​លេខ​ឌុប​ឈ្មោះ ស៊ុំ ហី​ត មានការ​សង្ស័យ​សមត្ថ​កិច្ច​ក៏​ហៅ​ត្រួតពិនិត្យ​តែ​ក្រុម​ជនសង្ស័យ​មិន​ឈប់។​

     ពេលនោះ​សមត្ថកិច្ច​យើ​ង​ដេញតាម​ឃាត់ខ្លួន​នៅ​ចំណុច​ផ្លូវ​បេតុង សង្កាត់​ទួល​សង្កែ​ ប៉ូលិស​បាន​នាំខ្លួន​ជនសង្ស័យ​យកមក​សាកសួរ​នៅ​អធិការដ្ឋាន​មាន​ច​ម្លើយ​សារភាព​របស់​ជនសង្ស័យ​គឺ​ម៉ូតូ​ក្រុម​វា​ជិះ​បានមកពី​ការ​ធ្វើសកម្មភាព​ប្រើ​អាវុធខ្លី​ភ្ជុង​គំរាម​យក​ពី​ជនរងគ្រោះ​
​ជា​មនុស្ស​ស្រី​ម្នាក់​កាលពី​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០១៦ ​វេលា​ម៉ោង​ប្រហែល​១២​ និង​៣០​នាទី​​ទៀបភ្លឺ​នៅ​ចំណុច​ ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ភូមិ​សេ​ប៉េសេ​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ ​រាជធានីភ្នំពេញ  ទើប​សមត្ថកិច្ច​ធ្វើការឃាត់ខ្លួន​តែម្តង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់