adverise with khmeread B22d192d 2287 4830 885f ecde194d9e2b

បុរស​អាយុ​៦៦​ឆ្នាំ​ចាប់​កុមារី​អាយុ​១១​ឆ្នាំ​រំលោភ​បាន​៣​ដង​ជាប់​ខ្នោះ​

     កណ្តាល ៖ បុរស​អាយុ​៦៦​ឆ្នាំ​ចាប់​កុមារី​អាយុ​១១​ឆ្នាំ​រំលោភ​សេព​សន្ធ​វៈ​បាន​៣​ដង​ជាប់​ខ្នោះ​កាលពី ព្រឹក​ថ្ងៃទី​៦​ឧសភា​ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិព្រែក​បង្កង​ ​ឃុំ​ព្រែ​កតា​កូវ​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​។​

     ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​យ​.​ស​.​ដ ភេទ​ស្រី អាយុ​១១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស នៅ​ភូមិ ឃុំ​កើតហេតុ​។ ​ឪពុក​ឈ្មោះ​ យ៉ុ​ន យ៉ា អាយុ​៣៧​ឆ្នាំ មុខរបរ កសិករ​ ​និង​ម្តាយ​ឈ្មោះ ម៉ី ស្រីរ​ត្ន័ អាយុ​៣២​ឆ្នាំ មុខរបរកសិករ​ ចំណែក​ជនល្មើស ឈ្មោះ​ ឌឿ សំអ ហៅ​ឌៀប ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​(ឃាត់ខ្លួន​)​។​

     ប៉ូលិស​បន្តថា កាលពី​អំឡុង​ខែតុលា​ ឆ្នាំ​២០១៥ ជនរងគ្រោះ​កំពុង​លេងបិតពួន​ជាមួយ​ក្មេងៗ ពេលនោះ​ជនល្មើស​បាន​ចាប់ទាញ​ជនរងគ្រោះមក​ខាងក្រោយ​ផ្ទះ​ខ្លួន​កន្លែង​ទ្រុងមាន់ បាន​ចាប់​ស្រាតខោ​ជនរងគ្រោះ​រំលោភ រហូត​បានសម្រេច​។ ក្រោយមក​ជនល្មើស រំលោភ​បាន​០២​ដង​ទៀតនៅក្រោម​ផ្ទះ​ឈ្មោះ ម៉ិ​ច យ៉ាន។​

     លុះដល់​ថ្ងៃទី​៣០​មេសា​ឆ្នាំ​២០១៦ ម្តាយ​ជនរងគ្រោះ ឃើញ​កូន​មាន​សភាព មិនសូវ​ស្តី​និយាយ​ចេះតែ​ភាំងៗ បាន​សួរដេញដោល​កូន រហូត​កូននិយាយប្រាប់​ពី​ដំណើររឿង​ទាំងអស់នេះ។​

     ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​០៦​ ខែឧសភា ​ឆ្នាំ​២០១៦ ​ម៉ោង​៨​ព្រឹក ម្តាយ​ជនរងគ្រោះ បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ព្រែ​កតា​កូវ។ បន្ទាប់មកកម្លាំង​ប៉ុស្តិ៍ ចុះ​ស្រាវជ្រាវ​ហៅឈ្មោះ ឌឿ សំអន មក​សាកសួរឈ្មោះ ​ឌឿ​ន សំអន បាន​សារភាព​ពី​ទង្វើរបស់ខ្លួន។ បន្ទាប់មក​បាន​បញ្ជូន​មក​អធិការដ្ឋាន​ប៉ូលិស​ស្រុក ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់