adverise with khmeread 37acc153 d92e 4303 886c 4ff34b9fc282

កុងតឺន័រ​បុក​ជាមួយ​ម៉ូតូ​ស្លាប់​ម្នាក់​នៅលើ​ផ្លូវជាតិ​លេខ​៤

     ភ្នំពេញ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នា​ថ្ងៃទី​០៦​ ខែឧសភា ឆ្នាំ​២០១៦ វេលា ម៉ោង៩ ​និង​៤០​នាទី​យប់​នៅ​ចំណុច​ភូមិ​ត្រពាំង​ពើក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល ច​ន្លោៈ គីឡូម៉ែត្រ ២៦-២៧ រវាង​រថយន្ត​និង​ម៉ូតូ​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​។​

     ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្ក​ឡើង​ដោយ រថយន្ដ​មួយគ្រឿង​ម៉ាក ​FUSO ​ប្រភេទ​ដឹក​កុង​ទី​ន័​រ ពណ៌ខៀវ ពាក់​ផ្លាកលេខ ភ្នំពេញ ​3A-7312 អ្នកបើកបរ​មិន​ស្គាល់ ឈ្មោះ​(​រត់គេចខ្លួន​)​បាន​បើក​មកពី​ទិស​កើត​ទៅ​លិច​។​

     លុះដល់​ចំណុច​ខាងលើ​រថយន្ត​ក៏​បត់​ឆ្លងថ្នល់​មក​ត្បូង​ស្របពេល​កំពុង​បត់​ ក៏មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា C125 ព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្ដាល 1K-5733 បើកបរ​ដោយ​ឈ្មោះ ​យឹម ចាន់​ដេ​ត ភេទ​ប្រុស អាយុ៣១ឆ្នាំមាន​ទីលំនៅ​ភូមិ​ព្រៃ​ពួច ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្ដាល (​ម៉ូតូ​មាន​កញ្ចក់​គ្មាន​ពាក់មួក​សុ​វត្តិភាព​) ដែល​បើក​មកពី​លិចទៅ​កើត​បាន​បុក​ចំ​ថ្ពាល់​មុខ​ចុង​កាង​ឆ្វេង រថយន្ដ​តែម្ដង បណ្ដាល​ឲ្យ​ម៉ូតូ​ដួល​នៅ​ពីមុខ​រថយន្ដ​រុញ​អូសមក​មុខ ហើយ​រថយន្ត​រញ៉ែ​ថយក្រោយ​មកវិញ​បណ្ដាលឱ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​នៅ​និង កន្លែងកើតហេតុ។​

     ក្នុងករណីនេះ បណ្ដាលឱ្យ​ខូច​រថយន្ត ០១​គ្រឿង​បន្តិចបន្តួច និង​ម៉ូតូ ០១​គ្រឿង​ធ្ងន់ធ្ងរ។ ចំ​ពោះ​សាកសព កម្លាំង​ជំនាញ​បានប្រគល់ ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ បន្ទាប់​មក​កម្លាំង​ជំនាញ​បាន​វាស់វែង និង​យក​មធ្យោបាយ​រក្សាទុក​នៅ​អធិការដ្ឋាន​ដើម្បី កសាង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់